ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំងឺ​ផ្តា​សាយ​បក្សីបានផ្ទុះឡើងនៅចក្រភពអង់គ្លេស ដែលនាំឱ្យមានការសម្លាប់មាន់តួកគីជាង ១០,០០០ ក្បាល

    BY autoadmin November 30, 2020
    ជំងឺ​ផ្តា​សាយ​បក្សីបានផ្ទុះឡើងនៅចក្រភពអង់គ្លេស ដែលនាំឱ្យមានការសម្លាប់មាន់តួកគីជាង ១០,០០០ ក្បាល

    អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មាន់តួកគី ឬមាន់បារាំង ច្រើនជាង ១ ម៉ឺនក្បាល នឹងត្រូវយកទៅសម្លាប់ចោលនៅកសិដ្ឋានមួយ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ដែលត្រូវបានបញ្ជាក់ដោយនាយកដ្ឋានបរិស្ថាន ស្បៀងអាហារ និងកិច្ចការជនបទ (Defra) ។ ជំងឺផ្តាសាយបក្សីត្រូវបានគេរកឃើញនៅក្នុងចំណោមមាន់តួកគីចំនួន ១០ ៥០០ ក្បាល នៅឯកសិដ្ឋានមួយនៅភាគខាងជើងនៃប្រទេសអង់គ្លេស។ សត្វបក្សីទាំងអស់នោះត្រូវសម្លាប់ចោល ដើម្បីការពារការរីករាលដាលនៃជំងឺ។

    ប្រធានភ្នាក់ងារបសុពេទ្យលោក Christine Middlemiss បានមានប្រសាសន៍ថា៖«ជំងឺផ្តាសាយបក្សីត្រូវបានបញ្ជាក់នៅកសិដ្ឋានចិញ្ចឹមមាន់តួកគីមួយ នៅជិត Northallerton រដ្ឋ North Yorkshire»។ ប៉ុន្តែយ៉ាងណាក៏ដោយភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បានបញ្ជាក់យ៉ាងច្បាស់ថា ហានិភ័យនៃជំងឺលើសុខភាពមនុស្សគឺទាបណាស់ ហើយទីភ្នាក់ងារស្តង់ដារចំណីអាហារក៏បានណែនាំដែរថា ជំងឺនេះបង្កហានិភ័យលើសុវត្ថិភាពចំណីអាហារទាបប៉ុណ្ណោះ ចំពោះអតិថិជនអង់គ្លេស៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: