ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Moderna កំពុងស្នើសុំការអនុញ្ញាតពីរដ្ឋបាលចំណីអាហារនិងឪសថ ឱ្យវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់ខ្លួន អាចប្រើប្រាស់បានក្នុងករណីបន្ទាន់

    BY autoadmin December 1, 2020
    ក្រុមហ៊ុន Moderna កំពុងស្នើសុំការអនុញ្ញាតពីរដ្ឋបាលចំណីអាហារនិងឪសថ ឱ្យវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់ខ្លួន អាចប្រើប្រាស់បានក្នុងករណីបន្ទាន់

    ក្រុមហ៊ុនផលិតឱសថរបស់អាមេរិក Moderna បានដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើជាបន្ទាន់ សម្រាប់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ខ្លួន បន្ទាប់ពីការសិក្សារបស់ពួកគេមានលទ្ធផលវិជ្ជមាន។ ក្រុមហ៊ុន Moderna បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ដោយបានប្រកាសលទ្ធផលនៃការសាកល្បងព្យាបាលដំណាក់កាលទី៣ របស់ខ្លួន ដែលមានការចូលរួមពីអ្នកចូលរួមជាង ៣០,០០០ នាក់។ ក្រុមហ៊ុនបាននិយាយថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 គឺមាន ៩៤.១% ហើយគ្មានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរណាមួយ ត្រូវបានរកឃើញអំឡុងពេលសាកល្បងនោះឡើយ។

    ការសាកល្បងដំណាក់កាលចុងក្រោយ ក៏មានពាក់ព័ន្ធនឹងការស៊ើបអង្កេតលើករណីជំងឺ COVID-19 ចំនួន ១៩៦ ករណីផងដែរ ដោយក្នុងនោះមាន ១១ ករណី ត្រូវបានចាក់វ៉ាក់សាំងរបស់ Moderna ហើយ ១៨៥ នាក់ បានទទួលថ្នាំបែប placebo ។ មានអ្នកចូលរួមចំនួន ៣០នាក់ បានបង្ហាញរោគសញ្ញាធ្ងន់ធ្ងរ ប៉ុន្តែពួកគេទាំងអស់ស្ថិតក្នុងក្រុមថ្នាំ placebo ។ មិនមានរោគសញ្ញាធ្ងន់ធ្ងរណាមួយត្រូវបានវិវត្ត នៅក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងនោះទេ។

    Moderna គឺជាក្រុមហ៊ុនផលិតឱសថទី២ របស់អាមេរិក បន្ទាប់ពីក្រុមហ៊ុន Pfizer ដែលដាក់ពាក្យស្នើសុំទៅរដ្ឋបាលចំណីអាហារនិងឪសថ ដើម្បីសុំការអនុញ្ញាតឱ្យប្រើជាបន្ទាន់សម្រាប់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ពួកគេ។ ក្រុមហ៊ុនក៏គ្រោងដាក់ពាក្យស្នើសុំការយល់ព្រមតាមលក្ខខណ្ឌពីនិយតករនៃទីភ្នាក់ងារថ្នាំអឺរ៉ុប សម្រាប់ផលិតកម្ម និងការលក់វ៉ាក់សាំង៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: