ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសជប៉ុនបានរកឃើញការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សី នៅខេត្ត Miyazaki លើកោះ Kyushu

    BY autoadmin December 1, 2020
    ប្រទេសជប៉ុនបានរកឃើញការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សី នៅខេត្ត Miyazaki លើកោះ Kyushu

    ក្រសួងកសិកម្មជប៉ុននៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ នេះបាននិយាយថា «ជំងឺផ្តាសាយបក្សី» ត្រូវបានគេរកឃើញនៅកសិដ្ឋានចិញ្ចឹមសត្វមួយ ក្នុងទីក្រុង Hyuga ខេត្ត Miyazaki នៅលើកោះ Kyushu ។ ខេត្ត Miyazaki នេះផ្ទាល់ គឺជាខេត្តទី៤ របស់ជប៉ុន ដែលកំពុងមានការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សី ខណៈដែលការឆ្លងរាលដាលនេះ គឺជាការឆ្លងដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០១៦។ វាបានចាប់ផ្ដើមផ្ទុះឡើងកាលពីខែមុន នៅក្នុងខេត្ត Kagawa កោះ Shikoku ប៉ុន្តែយ៉ាងណាក្រសួងបាននិយាយថា មិនមានលទ្ធភាពដែលមនុស្សនឹងឆ្លងជំងឺផ្តាសាយបក្សីពីការបរិភោគបក្សី ឬស៊ុតនោះទេ។

    មាន់ចំនួន ៤០,០០០ ក្បាល នៅកសិដ្ឋានក្នុងខេត្ត Miyazaki នឹងត្រូវគេសម្លាប់ និងកប់ចោល ខណៈការនាំចេញក្នុងចម្ងាយ ៣ គីឡូម៉ែត្រ ជុំវិញកសិដ្ឋាននឹងត្រូវបានរឹតត្បិត។ សកម្មភាពថ្មីនេះមានន័យថា មាន់ជាង ១.៨ លានក្បាល ត្រូវបានសម្លាប់គេសម្លាប់ចោល ចាប់តាំងពីការផ្ទុះចុងក្រោយបង្អស់បានចាប់ផ្តើម។ ការផ្ទុះជំងឺផ្តាសាយបក្សីចុងក្រោយរបស់ជប៉ុន គឺនៅខែមករា ឆ្នាំ២០១៨ ក្នុងខេត្ត Kagawa ដដែល នៅពេលដែលមាន់ចំនួន ៩១ ០០០ ក្បាល ត្រូវបានគេសម្លាប់ចោល។ ការផ្ទុះដ៏ធំចុងក្រោយគឺរវាងខែវិច្ឆិកា ឆ្នាំ២០១៦ និងខែមីនា ឆ្នាំ២០១៧ នៅពេលមាន់សរុបចំនួន ១.៦៧ លានក្បាល ត្រូវបានសម្លាប់ ដោយសារតែជំងឺផ្តាសាយបក្សី H5N6 ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: