ចង់ដឹងអត់ថាគ្រាប់បាល់ Penalty ដែល Ronaldo សុតមិនចូលកាលពីម្សិលមិញគឺជាគ្រាប់បាល់អ្វី?
- June 26, 2018
គ្រាប់បាល់ Penalty ដែល Ronaldo ទទួលបានកាលពីម្សិលមិញក្នុងជំនួបជាមួយនឹងអ៊ីរ៉ង់គឺជាគ្រាប់បាល់ទី 19 ដែល VAR ផ្ដល់ឲ្យនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក ខណៈដែលក្រុមបាល់ Penalty ទី 19 នេះគឺជាគ្រាប់ Penalty បំបែកគ្រាប់បាល់ Penalty ច្រើនជាងគេនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកគិតចាប់តាំងពីដាក់ឲ្យប្រើប្រាស់បាល់ Penalty នៅក្នុង World Cup ចាប់តាំងពីឆ្នាំ 1978។
កំណត់ត្រាចាស់បាល់ Penalty ដែលទទួលបានច្រើនជាងគេពេញព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក គឺនៅក្នុងឆ្នាំ 2002 នៅពេលប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដឹកដៃគ្នាធ្វើជាសហម្ចាស់ផ្ទះពានរង្វាន់ FIFA World Cup ដែលពេលនោះបាល់ Penalty ត្រូវអាជ្ញាកណ្ដាលផ្ដល់ឲ្យដល់ទៅ 18 ដងក្នុងព្រឹតិ្តការណ៍ទាំងមូលក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកឆ្នាំ 2002។

កាលពីរាត្រីម្សិលមិញខ្សែប្រយុទ្ធ Ronaldo ទទួលបានបាល់ Penalty ទី 19 ប្រចាំព្រឹតិ្តការណ៍ FIFA World Cup ហើយក៏ជាគ្រាប់បាល់បំបែកកំណត់ត្រាច្រើនជាងគេផងដែរ ប៉ុន្ដែជាអកុសលខ្សែប្រយុទ្ធ Cristiano Ronaldo បែរជាធ្វើឲ្យខកខានឱកាសមាសនេះទៅវិញ ដែលការសុតបាល់ Penalty របស់ Ronaldo ត្រូវអ្នកចាំទី Beiranvand ជួយសង្រ្គោះបាន។ ហើយគ្រាប់បាល់ Penalty ទី 20 ក៏កើតឡើងនៅចុងម៉ោង ខណៈដែលប្រព័ន្ធ VAR ផ្ដល់ឲ្យអ៊ីរ៉ង់នៅនាទីទី 90។
នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកនៅប្រទេសរុស្សីឆ្នាំនេះ ត្រឹមតែវគ្គចែកពូលជុំទី 3 តែប៉ុណ្ណោះបាល់ Penalty ត្រូវបានផ្ដល់ឲ្យដល់ទៅ 20 ដង ខណៈដែលការប្រកួតនៅសល់ច្រើនប្រកួតទៀត។ ការផ្ដល់បាល់ Penalty ច្រើនដងនេះគឺដោយសារតែប្រព័ន្ធប្រតិបតិ្តការណ៍ថ្មី VAR ដាក់ដំឡើងនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដែលជាអ្នកជួយរកគ្រាប់បាល់ Penalty ឲ្យក្រុមជម្រើសជាតិនីមួយៗ។


បុត្រ
ប្រភព៖ dnaindia
- Share This Post:






