ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគ្គព្រះរាជអាជ្ញាអាមេរិក៖ គ្មានភស្តុតាងបញ្ជាក់ពីការក្លែងបន្លំសន្លឹកឆ្នោត ដូចដែលលោក ដូណាល់ ត្រាំ ចោទប្រកាន់នោះទេ

    BY autoadmin December 2, 2020
    អគ្គព្រះរាជអាជ្ញាអាមេរិក៖ គ្មានភស្តុតាងបញ្ជាក់ពីការក្លែងបន្លំសន្លឹកឆ្នោត ដូចដែលលោក ដូណាល់ ត្រាំ ចោទប្រកាន់នោះទេ

    អគ្គព្រះរាជអាជ្ញានៃសហរដ្ឋអាមេរិក បានឆ្លើយតបលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបដិសេធលទ្ធផលនៃការបោះឆ្នោតកាលពីខែមុន ដោយបាននិយាយថា គ្មានភស្តុតាងបញ្ជាក់ពីការក្លែងបន្លំសន្លឹកឆ្នោតនោះទេ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press លោក William Barr បាននិយាយថា ក្រសួងយុត្តិធម៌មិនបានរកឃើញភស្តុតាងណាមួយនៃការលួចបន្លំសន្លឹកឆ្នោតទេ។ ប៉ុន្តែយ៉ាងណាក្រុមអ្នកច្បាប់របស់លោក ដូណាល់ ត្រាំ និយាយថា ខ្លួននឹងបន្តកិច្ចខិតខំប្រឹងប្រែងតាមផ្លូវច្បាប់របស់ខ្លួន។

    លោក Barr បាននិយាយថា ក្រសួងយុត្តិធម៌និងសន្តិសុខមាតុភូមិ បានតាមដានរាល់ការអះអាងនៃការក្លែងបន្លំ ប៉ុន្តែគ្មានអ្វីដែលអាចផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតនោះទេ។ លោកបានបន្ថែមថា ការអះអាងមួយនៃការក្លែងបន្លំជាប្រព័ន្ធ ដែលជាប់ទាក់ទងនឹងម៉ាស៊ីនដែលអាចបន្លំលទ្ធផលនៃការបោះឆ្នោត គឺគ្មានការបញ្ជាក់ច្បាស់លាស់នោះទេ។ ជម្រាបដែរថាលោក Barr ធ្លាប់ជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីនាពេលកន្លងមក ដោយលោក ត្រាំ បានទទូចថា លោកគួរតែដឹកនាំការស៊ើបអង្កេតណាមួយទៅលើការលួចបន្លំសន្លឹកឆ្នោត។

    លោក William Barr ក៏ត្រូវបានគេរិះគន់កាលពីខែមុន ចំពោះការអនុញ្ញាតឱ្យក្រុមព្រះរាជអាជ្ញាស៊ើបអង្កេត «ការចោទប្រកាន់ជាច្រើន»  អំពីភាពមិនប្រក្រតីប្រសិនបើពួកគេមាន មុនការបោះឆ្នោតត្រូវបានបញ្ជាក់ និងគ្មានភស្តុតាងនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: