ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សកម្មជនហុងកុងលោក Joshua Wong ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១៣ខែ ជុំវិញការញុះញង់ឱ្យមានបាតុកម្មនៅហុងកុងកាលពីឆ្នាំមុន

    BY autoadmin December 2, 2020
    សកម្មជនហុងកុងលោក Joshua Wong ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១៣ខែ ជុំវិញការញុះញង់ឱ្យមានបាតុកម្មនៅហុងកុងកាលពីឆ្នាំមុន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង គឺលោក Joshua Wong ត្រូវបានគេផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង ១៣ខែ បន្ទាប់ពីគាត់បានសារភាពកំហុស នៅក្នុងការញុះញង់ និងរៀបចំការតវ៉ាដោយគ្មានការអនុញ្ញាត នៅខាងក្រៅទីស្នាក់ការប៉ូលីសទីក្រុងកាលពីឆ្នាំមុន ក្នុងអំឡុងពេលជាច្រើនខែនៃភាពចលាចលជុំវិញសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជាមួយប្រទេសចិន។

    សកម្មជន ២នាក់ ផ្សេងទៀតគឺកញ្ញា Agnes Chow និងលោក Ivan Lam ក៏ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ខែ និង ៧ខែ ផងដែរ ជុំវិញការតវ៉ានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ។ កញ្ញា Agnes Chow ប្រឈមនឹងទោសទាក់ទងនឹងការញុះញង់ និងចូលរួមក្នុងការតវ៉ា ខណៈលោក Ivan Lam ប្រឈមនឹងទោសទាក់ទងនឹងការញុះញង់អ្នកតវ៉ា។

    អ្នកទាំង ៣ ដែលជាសមាជិកអតីតសមាជិកនៃគណបក្សនយោបាយ ដែលបានបែកបាក់ Demosisto ត្រូវបានបញ្ជូនទៅឃុំឃាំងតាំងពីថ្ងៃទី២៣ ខែវិច្ឆិកា ហើយត្រូវបានផ្ទេរពីពន្ធនាគារទៅតុលាការ ដើម្បីស្តាប់លទ្ធផលនៃកាត់ទោសរបស់ពួកគេ។ អ្នកគាំទ្ររាប់រយនាក់បានទៅចូលរួមនៅឯតុលាការ West Kowloon Magistrates នៅថ្ងៃពុធនេះ ខណៈមានបាតុករគាំទ្រចិនមួយចំនួនតូច ក៏បានទៅប្រឈមមុខគ្នានៅទីនោះដូចគ្នា៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: