ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃើញស្ត្រីពោះធំម្នាក់ដូចសង្ស័យ ចាប់ឆែកមើល តាមពិតពាក់ផ្លែឪឡឹកសោះ ហើយមានបង្កប់គ្រឿងញៀនទាំងដុំៗទៀត

    BY autoadmin December 3, 2020
    ឃើញស្ត្រីពោះធំម្នាក់ដូចសង្ស័យ ចាប់ឆែកមើល តាមពិតពាក់ផ្លែឪឡឹកសោះ ហើយមានបង្កប់គ្រឿងញៀនទាំងដុំៗទៀត

    ប្រេស៊ីល៖ ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីរត់ពន្ធគ្រឿងញៀនខុសច្បាប់ បន្ទាប់ពីប៉ូលិសបានរកឃើញថា ស្រ្តីរូបនេះបានយកផ្លែឪឡឹកធំមួយមករុំជាប់នៅពោះដើម្បីបន្លំខ្លួនធ្វើជាស្រ្តីមានផ្ទៃពោះហើយនៅក្នុងផ្លែឪឡឹកនោះគឺមានបង្កប់ទៅដោយគ្រឿងញៀនចំនួន ៤ កញ្ចប់។ បើតាមសារព័ត៌មាន Daily Mail  បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសប្រេស៊ីល ខណៈពេលដែលស្រ្តីជាមុខសញ្ញាចែកចាយគ្រឿងញៀនរូបនេះព្យាយាមឡើងជិះរថយន្តក្រុងចេញពីក្រុង Guara ឆ្ពោះទៅកាន់រដ្ឋធានី Rio de Janeiro ដើម្បីយកទៅឲ្យឈ្មួញធំម្នាក់ដែលកំពុងរង់ចាំនាង។

    បើតាមប៉ូលីសជំនាញប្រេស៊ីលបានឲ្យដឹងថា​ គ្រឿងញៀនដែលគេបានបង្កប់នៅក្នុងផ្លែឪឡឹកនោះគឺជាគ្រឿងញៀនប្រភេទកាកូអ៊ីនមានទម្ងន់សរុប ១,៨ គីឡូក្រាម និងត្រូវបាននាំយកមកពីប្រទេសបារ៉ាហ្គាយ។ តាមការស៊ើបអង្កេតបានបង្ហាញថា ស្រ្តីរូបនេះទទួលបាក់ចំនួន ៥០០ រៀលប្រេស៊ីល (ប្រមាណជា ១០០ ដុល្លារអាមេរិក) ជាថ្នូរនឹងការរត់ពន្ធគ្រឿងញៀននេះ ខណៈរូបនាងមិនមែនជាឈ្មួញធំឡើយ។ សូមបញ្ជាក់ថា ប្រេស៊ីលគឺជាទីផ្សារចែកចាយគ្រឿងដ៏ធំមួយដែលមានទំហំទឹកប្រាក់រហូតដល់ទៅ ១០ ពាន់លានដុល្លារអាមេរិកឯណោះសម្រាប់ក្រុមសង្គមងងឹតរកស៊ីជួញដូរគ្រឿងញៀន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail 

    Share This Post: