ថៃគ្រោងនឹងចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ ជូនពលរដ្ឋខ្លួនឥតគិតថ្លៃនៅក្នុងខែឧសភាឆ្នាំក្រោយ
ថៃ៖ យោងតាមសារព័ត៌មាន The Thaiger បានឲ្យដឹងថា ប្រទេសថៃនឹងផ្តើមចាក់វ៉ាក់សាងការពារជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះហើយ។ មន្ទីរគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា វ៉ាក់សាំងដែលថៃគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋនេះគឺជាផលិតផលរបស់ក្រុមហ៊ុន AstraZeneca របស់សហរដ្ឋអាមេរិក។ គួរម្លឹកជូនថា កាលពីពេលថ្មីនេះរដ្ឋាភិបាលថៃបានបញ្ចេញកញ្ចប់ថវិកាចំនួន ៦ ពាន់លានបាត (ជិត ១៩៩ លានដុល្លារអាមេរិក) ដើម្បីទិញវ៉ាក់សាំងចំនួន ២៦ លានដូស ដែលចំនួនវ៉ាក់សាំងនេះគឺគ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋចំនួន ១៣ លាននាក់ ឬមានន័យថា ពលរដ្ឋម្នាក់ត្រូវការវ៉ាក់សាំងចំនួន ២ ដូស។

ដើម្បីកាត់បន្ថយការកកស្ទះប្រជាពលរដ្ឋនៅតាមមន្ទីរពេទ្យ បុគ្គលិកសុខាភិបាលថៃក៏គ្រោងនឹងចុះទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានចំនួន ១០ ០០០ កន្លែងផ្សេងគ្នាផងដែរ ហើយក្នុងនោះក្មេងតូច មនុស្សចាស់ជរា ក្រុមអ្នកស្ម័គ្រចិត្ត និងបុគ្គលិកសុខាភិបាលនិងទទួលបានសិទ្ធក្នុងការចាក់វ៉ាក់សាំងមុនគេ បើធៀបទៅនឹងក្រុមផលរដ្ឋទូទៅ។ សូមបញ្ជាក់ផងដែរថា ក្រៅតែពីបញ្ជាទិញវ៉ាក់សាំងពីបរទេស ក្រុមហ៊ុន Siam Bioscience របស់ថៃក៏បានសហការណ៍ជាមួយនឹងសាលកវិទ្យា Oxford ដើម្បីអភិវឌ្ឍន៍វ៉ាក់សាំងនៅក្នុងស្រុកផងដែរ ហើយបើតាមគម្រោងក្រុមហ៊ុនឱសថថៃមួយនេះមានសមត្ថភាពផលិតវ៉ាក់សាំងបានក្នុងចំនួនចន្លោះពី ១៨០-២០០ លានដូសផងដែរ៕
![]()
អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger