ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ៧នាក់ បានរងគ្រោះនៅក្នុងហេតុការណ៍ផ្ទុះរោងចក្រចម្រាញ់ប្រេងធំបំផុតទី២ របស់ប្រទេសអាហ្វ្រិកខាងត្បូង

    BY autoadmin December 4, 2020
    យ៉ាងហោចណាស់មានមនុស្ស ៧នាក់ បានរងគ្រោះនៅក្នុងហេតុការណ៍ផ្ទុះរោងចក្រចម្រាញ់ប្រេងធំបំផុតទី២ របស់ប្រទេសអាហ្វ្រិកខាងត្បូង

    យ៉ាងហោចណាស់មានមនុស្ស ៧នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារពុលផ្សែង បន្ទាប់ពីមានការផ្ទុះមួយនៅរោងចក្រចម្រាញ់ប្រេង Engen នៅក្នុងទីក្រុង Durban នៃប្រទេសអាហ្វ្រិកខាងត្បូង នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ (ម៉ោងក្នុងស្រុក) ។ រដ្ឋាភិបាលនៃខេត្ត KwaZulu-Natal ដែលជាទីតាំងនៃរោងចក្រចម្រាញ់ប្រេងបានសរសេរថា៖«នៅដំណាក់កាលនេះមានមនុស្ស ៧នាក់ ត្រូវបានបញ្ជូនទៅព្យាបាល ដោយសារការស្រូបផ្សែងពុលទាំងនោះ»។ ខណៈពេលនេះទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រាអាសន្ន កំពុងត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ។

    យ៉ាងណាអគ្គិភ័យត្រូវបានពន្លត់ ហើយមូលហេតុនៃឧប្បត្តិហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅម៉ោង ៧ព្រឹក (០៥៖០០ GMT ) និងអាចឮសំឡេងចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ។ យោងតាមគេហទំព័ររបស់ Engen រោងចក្រចម្រាញ់ប្រេងរបស់ខ្លួន មានសមត្ថភាពចម្រាញ់ប្រេងឆៅចំនួន ១២០,០០០ បារ៉ែល ក្នុងមួយថ្ងៃ។ វាជារោងចក្រចម្រាញ់ប្រេងឆៅធំជាងគេទី២ នៅអាហ្វ្រិកខាងត្បូង៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: