ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកព្រមានថា ពលរដ្ឋមិនត្រូវឆាប់ភ្លេចខ្លួនឡើយ ទោះបីជាវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជិតមានឱ្យប្រើប្រាស់ក៏ដោយ

    BY autoadmin December 5, 2020
    អង្គការសុខភាពពិភពលោកព្រមានថា ពលរដ្ឋមិនត្រូវឆាប់ភ្លេចខ្លួនឡើយ ទោះបីជាវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជិតមានឱ្យប្រើប្រាស់ក៏ដោយ

    ប្រមុខអង្គការសុខភាពពិភពលោកបានស្វាគមន៍ការយល់ព្រមរបស់អង់គ្លេស ក្នុងការអនុម័តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ​ COVID-19 ជាផ្លូវការ ខណៈដាស់តឿនដល់សហគមន៍ពិភពលោកកុំឱ្យបោះបង់ចោលការការពាររបស់ខ្លួនក្នុងពេលមានជំងឺរាតត្បាតឱ្យសោះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយកាលពីថ្ងៃសុក្រ នៅទីក្រុងហ្សឺណែវ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បាននិយាយថា ឥឡូវនេះយើងមានដំណោះស្រាយបន្ទាប់ពីរង់ចាំជាយូរមកហើយ ប៉ុន្តែ WHO មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការយល់ឃើញថា ជំងឺរាតត្បាតបានចប់ត្រឹមនេះ។

    រំលឹកដែរថាកាលពីថ្ងៃពុធរដ្ឋាភិបាលអង់គ្លេស បានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនយក្សអាមេរិក Pfizer និង BioNTech របស់អាល្លឺម៉ង់ ហើយរដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅសប្តាហ៍ក្រោយ។ លោក Tedros បានកត់សម្គាល់ថា មន្ទីរពេទ្យ មណ្ឌលថែទាំ និងបុគ្គលិកសុខាភិបាល នៅតែស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងនៅក្នុងតំបន់ជាច្រើននៃពិភពលោក។ គាត់បាននិយាយថា អ្នករាល់គ្នាត្រូវតែមានវិធានការណ៍ហ្មត់ចត់ប្រឆាំងនឹងជំងឺនេះ។ ក្នុងនោះលោក Mark Ryan ប្រធានកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោក ក៏បានមានប្រសាសន៍ដែរថា វ៉ាក់សាំងគឺជាផ្នែកសំខាន់មួយនៃការប្រយុទ្ធនឹងជំងឺ COVID-19 ប៉ុន្តែនឹងមិនបញ្ចប់ការរាតត្បាតទាំងស្រុងទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: