ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះនាងវ័យក្មេងមួយអង្គទៀតហើយរបស់ជប៉ុន សុខចិត្តបោះបង់ឋានៈជាខ្សែរាជវង្ស ដើម្បីទៅរៀបការជាមួយបុរសសាមញ្ញ

    BY Khmernote Media June 28, 2018
    ព្រះនាងវ័យក្មេងមួយអង្គទៀតហើយរបស់ជប៉ុន សុខចិត្តបោះបង់ឋានៈជាខ្សែរាជវង្ស ដើម្បីទៅរៀបការជាមួយបុរសសាមញ្ញ

    ជប៉ុន៖ ព្រះនាងម្ចាស់ Ayako របស់ជប៉ុន ដែលទើបនឹងមានអាយុ២៧ឆ្នាំបានក្លាយទៅជាព្រះនាងវ័យក្មេងទី២ ដែលហ៊ានប្រកាសថា ទ្រង់នឹងបោះបង់ឋានៈជាខ្សែរាជវង្ស ដើម្បីទៅរៀបការជាមួយបុរសសាមញ្ញម្នាក់។ បើយោងតាមទីភ្នាក់ងារ គ្រួសារអធិរាជជប៉ុនបានឲ្យដឹងថា បុរសដែលព្រះនាងម្ចាស់ Ayako គ្រោងរៀបការជាមួយនោះមានឈ្មោះថា Kei Moriya អាយុ៣២ឆ្នាំ និងមុខរបរជាបុគ្គលិកដឹកជញ្ជូនម្នាក់របស់ក្រុមហ៊ុន NYK Line ។

    សូមបញ្ជាក់ជូនថា ព្រះនាងម្ចាស់ Ayako គឺជាបុត្រីរបស់អតីតព្រះអង្គម្ចាស់ Takamodo ដែលត្រូវជាបងប្អូនជីដូនមួយរបស់ព្រះចៅអធិរាជ Akihito ផងដែរ។ សូមរម្លឹកឡើងវិញដែរថា កាលពីខែកញ្ញា ឆ្នាំកន្លងទៅនេះ ព្រះនាងម្ចាស់ Mako ដែលជាចៅទួតពៅរបស់ព្រះចៅអធិរាជ Akihito បានសម្រេចចិត្តលះបង់ឋានៈជាខ្សែរាជវង្ស ដើម្បីទៅរៀបការជាមួយមិត្តរួមថ្នាក់របស់ព្រះនាងរួចម្តងមកហើយ ដែលពេលនោះខាងគ្រួសាររបស់ព្រះនាងក៏យល់ព្រមតាមការសម្រេចិត្តរបស់ព្រះនាងដែរ។

    ដូចនេះសម្រាប់ករណីរបស់ព្រះនាងម្ចាស់  Ayako បានក្លាយទៅជាករណីទី២ ហើយ ក្នុងប្រវត្តិសាស្ត្រជប៉ុន ដែលមានព្រះនាងសុខចិត្តលះបង់ឋានៈជាខ្សែរាជវង្សដើម្បីទៅរៀបការជាមួយនឹងបុរសសាមញ្ញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay