ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តោះ!ទៅស្គាល់កន្លែងត្រជាក់បំផុតក្នុងពិភពលោកជាមួយនឹងសីតុណ្ហភាព -១០០ អង្សាសេ

    BY Khmernote Media June 28, 2018
    តោះ!ទៅស្គាល់កន្លែងត្រជាក់បំផុតក្នុងពិភពលោកជាមួយនឹងសីតុណ្ហភាព -១០០ អង្សាសេ

    ក្រុមអ្នកវិទ្យាសាស្ត្រទើបតែរកឃើញតំបន់ ដែលមានសីតុណ្ហភាពត្រជាក់បំផុតនៅក្នុងពិភពលោកគឺជ្រលងភ្នំ  Tiny Valleys នៅជិតកំពូលផ្ទាំងទឹកកកក្នុងទ្វិបអង់តាក់ទិច ដែលសីតុណ្ហភាពនៅក្នុងតំបន់នេះអាចធ្លាក់ចុះដល់​ -១០០ អង្សាសេ នៅក្នុងរដូវរងារ។ កាលពីនៅចន្លោះឆ្នាំ ២០០៤​ ដល់ឆ្នាំ២០០៦ គេបានរកឃើញត្រឹមថា កន្លែងដែលសីតុណ្ណភាពត្រជាក់បំផុតនោះគឺតំបន់ខ្ពស់រាបភាគខាងកើតទ្វីបអង់តាក់ទិច ដែលមានសីតុណ្ណភាពត្រជាក់បំផុតត្រឹម -៩៧ អង្សាសេ តែប៉ុណ្ណោះ។

    លទ្ធផលនៃការរកឃើញកន្លែងថ្មីជាមួយនឹងសីតុណ្ហភាពត្រជាក់បំផុតនេះ បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមអ្នកស្រាវជ្រាវមានភាពភ្ញាក់ផ្អើលជាខ្លាំងផងដែរ។​ រហូតមកទល់នឹងពេលនេះ គេកំពុងតែធ្វើការសិក្សាបន្ថែមទៅលើតំបន់ដែលត្រជាក់បំផុតនេះ​ ដើម្បីរកវិធីងាយស្រួលដល់ក្រុមអ្នកទេចរណ៍អាចទៅទស្សនាទិដ្ឋភាពនៅទីនោះបាន។ សូមអញ្ជើញប្រិយមិត្តទៅទស្សនារូបភាពនៃតំបន់ដែលត្រជាក់បំផុតនេះ ដូចខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay