ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋម៉ាឡេស៊ី ៣ ០០០ នាក់ស្ម័គ្រចិត្តឲ្យគេសាកល្បងវ៉ាក់សាំងជំងឺកូវីដ ១៩ ដំណាក់កាលពី ៣ ក្នុងខ្លួនពួកគេ

    BY autoadmin December 12, 2020
    ពលរដ្ឋម៉ាឡេស៊ី ៣ ០០០ នាក់ស្ម័គ្រចិត្តឲ្យគេសាកល្បងវ៉ាក់សាំងជំងឺកូវីដ ១៩ ដំណាក់កាលពី ៣ ក្នុងខ្លួនពួកគេ

    ម៉ាឡេស៊ី៖  សារព័ត៌មាន World of Buzz បានរាយការណ៍ថា មានពលរដ្ឋម៉ាឡេស៊ីចំនួន ៣ ០០០ នាក់បានស្ម័គ្រចិត្តឲ្យគេធ្វើតេស្តសាកល្បងវ៉ាក់សាំងជំងឺកូវីដ ១៩ ដែលវាជាការពិសោធន៍ដំណាក់កាលទី ៣ នៃគម្រោងផលិតវ៉ាក់សាំងនៅក្នុងប្រទេសម៉ាឡេស៊ីផ្ទាល់តែម្តង។ បើតាមរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីលោក  Tan Sri Muhyiddin Yassin បានបញ្ជាក់ថា ការធ្វើពិសោធន៍វ៉ាក់សាំងដំណាក់កាលទី ៣ នេះនឹងត្រូវចាប់ផ្តើមនៅចុងខែឆ្នូនេះហើយ ខណៈគម្រោងផលិតវ៉ាក់សាំងមួយនេះគឺជាកិច្ចសហប្រតិបត្តិការណ៍របស់រដ្ឋាភិបាលម៉ាឡេស៊ីតាមរយៈក្រសួងសុខាភិបាលជាមួយនឹងរដ្ឋាភិបាលចិនតាមរយៈវិទ្យាស្ថានបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន។

    China Coronavirus vaccine: China shows off Covid-19 vaccines for first time | World News - Times of India

    លោករដ្ឋមន្ត្រីរូបនេះបានបន្តថា ដំណាក់កាលពិសោធន៍លើកទី ៣ គឺជាជំហានចុងក្រោយនៃធ្វើតេស្តវ៉ាក់សាំងនៅក្នុងខ្លួនមនុស្ស ហើយប្រសិនបើការពិសោធន៍លើកនេះបន្តទទួលបានជោគជ័យទៀត មិនយូរទេគឺម៉ាឡេស៊ីនឹងមានវ៉ាក់សាំងរាប់លានដូសដែលផលិតនៅក្នុងស្រុកខ្លួនសម្រាប់ចែកជូនពលរដ្ឋដោយឥតគិតថ្លៃតែម្តង។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៧២ ៦៩៤ ករណី និងស្លាប់ចំនួន ៣៨២ ករណីផងដែរ៕

    Experts Warn of China's Emergency Use of COVID-19 Vaccine | Voice of America - English

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz 

    Share This Post: