ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនអះអាងថា ជំងឺកូវីដ ១៩ មានប្រភពមកពីប្រទេសអូស្រ្តាលី និងចូលមកចិនដោយរបៀបនេះ

    BY autoadmin December 10, 2020
    ចិនអះអាងថា ជំងឺកូវីដ ១៩ មានប្រភពមកពីប្រទេសអូស្រ្តាលី និងចូលមកចិនដោយរបៀបនេះ

    ចិន៖ ចិនបានអះអាងថាជំងឺកូវីដ ១៩ គឺមានប្រភពមកពីប្រទេសអូស្ត្រាលី នឹងបាននាំចូលមកប្រទេសចិនតាមរយៈសាច់ក្លាសេ ដែលដឹកតាមកប៉ាល់ពីប្រទេសអូស្ត្រាលីសម្រាប់យកមកលក់បន្តនៅក្នុងទីផ្សារនៃប្រទេសចិន។ ការអះអាងនេះត្រូវបានធ្វើឡើងតាមរយៈអត្ថបទដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន Global Time ដែលជាបណ្តាញសារព័ត៌មានស្ថិតក្រោមការគ្រប់គ្រង់របស់រដ្ឋាភិបាលចិន។ តាមរយៈខ្លឹមសារនៅក្នុងអត្ថបទព័ត៌មានដែលបានចុះផ្សាយកាលពីព្រឹកថ្ងៃអាទិត្យកន្លងនេះបានរៀបរាប់ថា ចិនទទួលស្គាល់ថាជំងឺកូវីដ ១៩ ពិតជាបានផ្តើមផ្ទុះចេញពីផ្សារនៅក្នុងក្រុងវូហ៊ានប្រទេសចិនទៅកាន់មនុស្សប្រាកដមែន តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញភស្តុតាងជាក់លាក់ណាមួយដែលអាចបង្ហាញពីប្រភពដើមនៃការ កកើតមេរោគនេះនៅឡើយទេ។

    ស្របពេលជាមួយគ្នានេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា មេរោគនៃជំងឺកូវីដ ១៩ អាចរស់នៅក្នុងប្រភេទអាហារឬរបស់ក្លាសេបានយ៉ាងយូរ ហើយប្រទេសចិនខ្លួនឯងមិនមែនជាប្រភពចែកចាយប្រភេទអាហារឬវត្ថុក្លាសេទាំងនោះទេ។ ផ្ទុយទៅវិញចិនមានប្រភពផ្គត់ផ្គង់អាហារក្លាសេជាច្រើនដូចជា ប្រេស៊ីល អាឡឺម៉ង់ ឈីលី អេក្វាឌ័រ និងអូស្រ្តាលីជាដើម ហើយចំពោះមូលហេតុដែលចិនអះអាងថា មេរោគជំងឺកូវីដ ១៩ មានប្រភពមកពីអូស្រ្តាលីនោះក៏ព្រោះតែចិនបានរកឃើញថា មេរោគជំងឺកូវីដ ១៩ ដែលផ្តើមផ្ទុះនៅក្រុងវូហានកាលពីចុងឆ្នាំមុននោះមានលក្ខណៈដូចគ្នាទៅនឹងមេរោគជំងឺកូវីដ ១៩ ដែលចិនទើបរកឃើញមាននៅក្នុងសាច់គោក្លាសេនាំចូលមកពីអូស្រ្តាលីកាលពីពេលថ្មីៗនេះ។

    យ៉ាងណាក្តី ទ្រឹស្តីមួយនេះហាក់មិនមានការទទួលស្គាល់ជាលក្ខណៈសកលនោះទេ ដោយក្រុមអ្នកវិទ្យាសាស្រ្តអឺរ៉ុបបានបង្ហាញគំនិតផ្ទាល់ខ្លួនរបស់ពួកគាត់ថា ការអះអាងរបស់ចិនហាក់មិនទាន់មានភស្តុតាងគាំទ្រឲ្យស្របតាមលក្ខណៈបច្ចេកទេសនៅឡើយទេ ពោលគឺវាគ្រាន់តែជាវិភាគច្រើនជាង។ សម្រាប់ក្រុមអ្នកវិទ្យាសាស្រ្តអឺរ៉ុបបានបង្ហាញជំហរថា ដរាបណាចិនមិនទាន់មានភស្តុតាងគ្រប់គ្រាន់សម្រាប់គាំទ្រការអះអាងរបស់ខ្លួននោះ គេនៅតែអាចចោទប្រកាន់ថា ជំងឺកូវីដ ១៩ មានប្រភពនៅប្រទេសចិន ព្រោះចិនមានការរាតត្បាតជំងឺនេះមុនគេ ហើយម្យ៉ាងទៀតមេរោគនៃជំងឺកូវីដ ១៩ គឺវាជាចង្កោមនៃមេរោគជំងឺសារ (SARS ) ដែលធ្លាប់កើតមាននៅក្នុងប្រទេសចិនកាលពីអំឡុងឆ្នាំ ២០០២-២០០៣ រួចម្តងមកហើយ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះអង្គការសុខាភាពពិភពលោក (WHO) ក៏នៅមិនទាន់អាចនិយាយបានថា ជំងឺកូវីដ ១៩ បានករកើតឡើងដំំបូងនៅទីកន្លែងណាមួយឲ្យពិតប្រាកដដែរ  ខណៈគេអាចដឹងត្រឹមថាជំងឺកូវីដ ១៩ ផ្តើមរាតត្បាតនៅប្រទេសចិនមុនគេ៕

     

     

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ DailymailGlobal Time

    Share This Post: