ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ត្រូវអាជ្ញាធរតៃវ៉ាន់ពិន័យជាង ៣,៥០០ ដុល្លារ ដោយគ្រាន់តែគាត់ដើរចេញពីកន្លែងធ្វើចត្តាឡីស័កត្រឹម ៨ វិនាទីប៉ុណ្ណោះ (មានវីដេអូ)

    BY autoadmin December 9, 2020
    បុរសម្នាក់ត្រូវអាជ្ញាធរតៃវ៉ាន់ពិន័យជាង ៣,៥០០ ដុល្លារ ដោយគ្រាន់តែគាត់ដើរចេញពីកន្លែងធ្វើចត្តាឡីស័កត្រឹម ៨ វិនាទីប៉ុណ្ណោះ (មានវីដេអូ)

    តៃវ៉ាន់៖ សម្រាប់ប្រទេសមួយចំនួនដែលកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងបានសម្រេចអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះអ្នកជំងឺកូវីដ ១៩ និងអ្នកកំពុងធ្វើចត្តាឡីស័ក ព្រោះបើមានការធ្វេសប្រហែសតែបន្តិចពួកគេអាចនឹងក្លាយជាភ្នាក់ងារចម្លងមេរោគបន្តចូលទៅក្នុងសហគមន៍បានយ៉ាងឆាប់រហ័ស។ ជាក់ស្តែងនៅកោះតៃវ៉ាន់មានបុរសម្នាក់ត្រូវពិន័យជាប្រាក់ជាង ៣ ៥០០ ដុល្លារអាមេរិក ដោយសារតែគាត់ដើរចេញពីកន្លែងធ្វើចត្តាឡីស័កត្រឹមតែ ៨ វិនាទី។

    បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា បុរសដែលត្រូវរងនូវការពិន័យនេះជាពលករហ្វីលីពីនដែលទើបធ្វើដំណើរទៅដល់កោះតៃវ៉ាន់ និងកំពុងត្រូវគេដាក់ឲ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃនៅ សណ្ឋាគារមួយ ក្នុងទីក្រុង Kaohsiung City ហើយនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កនោះគាត់បានដើរចេញមកក្រៅមួយភ្លែតពោលគឺត្រឹមរយៈពេល ៨ វិនាទីប៉ុណ្ណោះ។ បើទោះជាដើរចេញក្រៅក្នុងរយៈពេលខ្លីក៏ដោយតែសម្រាប់អាជ្ញាធរតៃវ៉ាន់បានចាត់ទុកសកម្មភាពនេះថា ជាការបំពាននឹងបទបញ្ជាដ៏ធ្ងន់ធ្ងរមួយហើយរូបគាត់ត្រូវពិន័យជាប្រាក់ចំនួន ១០០​ ០០០ ដុល្លារតៃវ៉ាន់ (៣ ៥៤៥ ដុល្លារអាមេរិក)៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: