ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងតូក្យូគ្រោងនឹងហាមឃាត់ការលក់រថយន្តសាំងថ្មីទាំងអស់នៅឆ្នាំត្រឹមឆ្នាំ២០៣០ ស្របតាមនិន្នាការគ្មានការបំភាយក្នុងទីក្រុង

    BY autoadmin December 9, 2020
    ទីក្រុងតូក្យូគ្រោងនឹងហាមឃាត់ការលក់រថយន្តសាំងថ្មីទាំងអស់នៅឆ្នាំត្រឹមឆ្នាំ២០៣០ ស្របតាមនិន្នាការគ្មានការបំភាយក្នុងទីក្រុង

    អភិបាលក្រុងតូក្យូនិយាយថា រាជធានីជប៉ុនមួយនេះនឹងហាមឃាត់ការលក់រថយន្តថ្មី ដែលដើរដោយថាមពលសាំង នៅឆ្នាំ២០៣០ ដើម្បីគាំទ្ររថយន្តកូនកាត់ ឬអគ្គិសនី។ អភិបាលក្រុងលោកស្រី Koike Yuriko បានប្រកាសពីគោលដៅប្រកបដោយមហិច្ឆតាកាលពីថ្ងៃអង្គារ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់នៅត្រឹមសូន្យនៅឆ្នាំ២០៥០។ លោកស្រី Koike បាននិយាយថា ទីក្រុងធំៗនៅលើពិភពលោកមានការទទួលខុសត្រូវដឹកនាំផ្លូវ ជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យមានប្រសិទ្ធភាព។

    លោកស្រីបានបន្តថាទីក្រុងតូក្យូគ្រោងនឹងបញ្ចប់ការលក់រថយន្តសាំងថ្មីនៅឆ្នាំ២០៣០ និងម៉ូតូសាំងនៅឆ្នាំ២០៣៥ ។ លោកស្រីបានបន្ថែមថា រាជធានីរបស់គាត់នឹងដើរតាមនិន្នាការនេះ ឱ្យក្លាយជាទីក្រុង «គ្មានប្រេងសាំង ១០០ ភាគរយ» ហើយគោលដៅគឺថា រថយន្តថ្មីទាំងអស់ដែលបានលក់នៅក្នុងទីក្រុងតូក្យូ ត្រូវបានបំពាក់ដោយថាមពលអគ្គីសនី រួមទាំងរថយន្តប្រភេទ fuel-cell និងកូនកាត់។

    គោលដៅថ្មីរបស់រាជធានីគឺនឹងអនុវត្តវាដោយជោគជ័យ មុនកាលកំណត់របស់ផែនការជាតិ ៥ឆ្នាំ។ ក្រសួងឧស្សាហកម្មរបស់ប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងប្រកាសការហាមឃាត់ស្រដៀងគ្នានេះចំពោះយានយន្តដើរដោយថាមពលសាំង ដែលចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០៣០ តទៅ។ ក្រុមហ៊ុនផលិតរថយន្តអាចនឹងត្រូវរងដាក់សម្ពាធខ្លាំង ដើម្បីជំរុញផែនក្នុងការប្តូរទៅប្រើយានយន្តថាមពលស្អាត ឆ្លើយតបនឹងសេចក្តីប្រកាសរបស់ទីក្រុងតូក្យូ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: