ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្ដីបំណងក្នុងការសងសឹកអាឡឺម៉ង់របស់ Neymar ត្រូវបានរលាយបាត់ ក្រោយពេលកូរ៉េខាងត្បូងដឹកដៃអាឡឺម៉ង់ត្រលប់ទៅផ្ទះវិញកាលពីយប់មិញ

    BY Khmernote Media June 28, 2018
    ក្ដីបំណងក្នុងការសងសឹកអាឡឺម៉ង់របស់ Neymar ត្រូវបានរលាយបាត់ ក្រោយពេលកូរ៉េខាងត្បូងដឹកដៃអាឡឺម៉ង់ត្រលប់ទៅផ្ទះវិញកាលពីយប់មិញ

    ក្ដីបំណងរបស់ខ្សែប្រយុទ្ធ Neymar ក្នុងការសងសឹកក្រុមជម្រើសជាតិអាឡឺម៉ង់នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកត្រូវរលាយបាត់ បន្ទាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ធ្លាក់នៅក្នុងវគ្គចែកពូលកាលពីម្សិលមិញ។

    បន្ទាប់ពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីចាប់ផ្ដើមបានមួយថ្ងៃ ខ្សែប្រយុទ្ធ Neymar បាននិយាយប្រាប់អ្នកសារពត៌មានថា៖ រូបគេចង់ជួបជាមួយនឹងក្រុមជម្រើសជាតិអាឡឺម៉ង់នៅក្នុងវគ្គណាក៏បានដែរដើម្បីសងសឹក។ ប៉ុន្ដែពេលនេះក្ដីបំណងក្នុងការចង់សងសឹករបស់ Neymar ត្រូវរលាយបាត់ ក្រោយពេលក្រុមជម្រើសជាតិអាឡឺម៉ង់ប្រកួតចាញ់ក្រុមជម្រើសជាតិកូរ៉េខាងត្បូងកាលពីយប់មិញដោយលទ្ធផល 2-0។

    គួរបញ្ជាក់ឡើងវិញដែរថា កាលពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ 2014 នៅប្រទេសប្រេស៊ីល ជាពេលដែលក្រុមជម្រើសជាតិប្រេស៊ីលចាញ់ក្រុមជម្រើសជាតិអាឡឺម៉ង់យ៉ាងអាម៉ាស់មុខដោយលទ្ធផល 7-1 នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ហើយក៏ជាថ្ងៃដែលប្រជាជនប្រេស៊ីលនិងកីឡាករប្រេស៊ីលជាច្រើនចាំមិនភ្លេច ចំពោះលទ្ធផលចាញ់យ៉ាងអាម៉ាស់មុខនេះក្នុងនាមប្រេស៊ីលជាម្ចាស់ផ្ទះ។

    បុត្រ

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay