ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ២៥ករណីបន្ថែមទៀតដែលសុទ្ធតែជាករណីនាំចូលមកពីប្រទេសចំនួន ៩ ផ្សេងគ្នា

    BY autoadmin December 9, 2020
    ថៃរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ២៥ករណីបន្ថែមទៀតដែលសុទ្ធតែជាករណីនាំចូលមកពីប្រទេសចំនួន ៩ ផ្សេងគ្នា

    ថៃ៖ នៅថ្ងៃពុធ ទី ៩ ខែ ឆ្នូនេះ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ២៥ ករណីបន្ថែមទៀត ហើយករណីឆ្លងថ្មីទាំងនោះសុទ្ធតែជាករណីនាំចូលដែលបានកើតចំពោះអ្នកដំណើរមកពីប្រទេសចំនួន ៩ ផ្សេងគ្នា និងកំពុងធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃ។ បើតាមការចុះផ្សាយលម្អិតនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អ្នកឆ្លងថ្មីទាំងនោះរួមមាន៖

    -៧ ករណីបានកើតឡើងចំពោះក្រុមស្រ្តីជនជាតិថៃដែលទើបធ្វើដំណើរមកពីប្រទេស មីយ៉ាន់ម៉ា។ ក្រុមស្រ្តីជនជាតិថៃទាំងនោះមានអាយុចន្លោះពី ២៥ដល់៣៥ ឆ្នាំ ដែលជាបម្រើការងារនៅក្នុងសេវាកំសាន្តនៅតំបន់ព្រំដែនTachileik។

    -៦ ករណីជាអ្នកដំណើរមកពីប្រទេសស្វីស ក្នុងនោះមានបុរសជនជាតិស្វីសម្នាក់អាយុ ៥៣ ឆ្នាំ និង ៥ ផ្សេងទៀតជាស្រ្តីអ្នកជំនួញនិងស្រ្តីមេផ្ទះជនជាតិថៃដែលមានអាយុចន្លោះពី ៤៦ដល់៦៧ ឆ្នាំ។

    -៣ ករណីជាអ្នកដំណើរមកពីកូរ៉េខាងត្បូងរួមមាន បុរសជនជាតិកូរ៉េម្នាក់អាយុ ៤៤ ឆ្នាំ និងជនជាតិជប៉ុន ២ ដែលមានអាយុ ៨ ឆ្នាំ និង ៤៣ ឆ្នាំ។

    -២ ករណីមកពីប្រទេសគុយវ៉ែតគឺជាស្រ្តីជនជាតិគុយវ៉ែតដែលមានអាយុ ៣១ និង ៧១ ឆ្នាំ។

    -២ ករណីមកពីប្រទេសតួគី គឺជាស្រ្តីជនជាតិលីប៊ីអាយុ ៣២ ឆ្នាំ និងកូនអាយុ ៤ ឆ្នាំ។

    -២ ករណីជាស្រ្តីជនជាតិថៃធ្វើដំណើរមកពីអាមេរិកមានអាយុ ១៨ និង ៥៩ ឆ្នាំ។

    -១ ករណីជាបុរសជនជនជាតិរុស្សីអាយុ ៣១ ឆ្នាំដែលបានធ្វើដំណើរដោយផ្ទាល់មកប្រទេសរុស្សី។

    -១ ករណីជាស្រ្តីជនជាតិថៃអាយុ ៥២ ឆ្នាំដែលបានធ្វើដំណើរមកពីប្រទេសស៊ុយអែត។

    -និង១ ករណីផ្សេងទៀតគឺជាបុរសជនជាតិថៃអាយុ ២៧ ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសសិង្ហបុរី។

    សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះប្រទេសថៃមានករណីអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤ ១៥១ ករណី និងស្លាប់ចំនួន ៦០ ករណី ហើយក្នុងនោះមានអ្នកជំងឺ ៩៣%ហើយដែលត្រូវព្យាបាលឲ្យជាសះស្បើយ ១០០%៕

    អត្ថបទ៖ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: