ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ត្រីម្នាក់ដាក់ពាក្យប្តឹងទៅតុលាការ ដោយសារខឹងសង្សារស្រលាញ់គ្នាយូរហើយមិនព្រមចូលស្តីដណ្តឹង

    BY autoadmin December 10, 2020
    ស្ត្រីម្នាក់ដាក់ពាក្យប្តឹងទៅតុលាការ ដោយសារខឹងសង្សារស្រលាញ់គ្នាយូរហើយមិនព្រមចូលស្តីដណ្តឹង

    ស្ត្រីម្នាក់សម្រេចដាក់ពាក្យប្តឹងបុរសជាសង្សារខ្លួនឯង ព្រោះតែខឹងនឹងមិត្តប្រុសរូបនេះមិនព្រមសុំនាងរៀបការទាល់តែសោះ បន្ទាប់ពីស្រលាញ់គ្នាអស់រយៈពេល៨ឆ្នាំមក។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Ndola នៃប្រទេ Zambia ខណៈស្រ្តីជាដើមបណ្ដឹងមានឈ្មោះថា Gertrude Ngoma អាយុ ២៦ ឆ្នាំ និងបុរសជាសង្សារមានឈ្មោះថា Herbert Salaliki អាយុ ២៨ ឆ្នាំ។​ តាមពាក្យបណ្ដឹងរបស់អ្នកនាង Gertrude Ngoma បានបញ្ជាក់ ពេលចាប់ផ្តើមស្រលាញ់គ្នាដំបូងលោក Herbert Salaliki បានបង្ហាញអំពីគម្រោងរៀបការច្បាស់លាស់ណាស់ តែរហូតមកទល់នឹងពេលនេះគាត់នៅតែមិនព្រមសុំនាងរៀបការទៀត ខណៈពួកគាត់មានកូនម្នាក់ជាចំណងដៃស្នេហាដែលមានរយៈពេល ៨ ឆ្នាំនេះទៀតផង។

    រូបតំណាង

    យ៉ាងណាក្តី លោក Herbert Salaliki បានឲ្យដឹងថា មូលហេតុដែលគាត់មិនទាន់សម្រេចចិត្តរៀបការក៏ព្រោះតែគាត់មិនទាន់មានលុយគ្រប់គ្រាន់ តែមិនមែនគាត់គ្មានការទទួលខុសត្រូវនោះទេ។ ចំពោះខាងតុលាការវិញបានឆ្លើយតបថា ចំពោះករណីខាងលើនេះតុលាការមិនអាចជួយអ្វីបានច្រើននោះទេព្រោះតែវាមិនមែនជាករណីបទល្មើសដែលត្រូវដោះស្រាយតាមផ្លូវច្បាប់ ហើយខាងតុលាការបានណែនាំឲ្យស្រ្តីជាម្ចាស់ដើមបណ្ដឹងរាយការណ៍ករណីនេះជូនឪពុកម្តាយទាំងសងខាងនិងលោកអាចារ្យដែលទទួលបន្ទុករៀបចំកម្មពិធីមង្គលការវិញប្រហែលជាមានដំណោះស្រាយឲ្យនាងអាចរៀបការតាមបំណងបាន៕

    រូបតំណាង

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: