ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនសម្រេចដាក់ទណ្ឌកម្មលើមន្រ្តីសហរដ្ឋអាមេរិក ឆ្លើយតបនឹងជំហររបស់អាមេរិកដែលលូកដៃចូលរឿងហុងកុង

    BY autoadmin December 10, 2020
    ប្រទេសចិនសម្រេចដាក់ទណ្ឌកម្មលើមន្រ្តីសហរដ្ឋអាមេរិក ឆ្លើយតបនឹងជំហររបស់អាមេរិកដែលលូកដៃចូលរឿងហុងកុង

    អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Hua Chunying បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មលើមន្រ្តីសហរដ្ឋអាមេរិក ចំពោះជំហររបស់ពួកគេលើបញ្ហាដែលទាក់ទងនឹងហុងកុង។ ជម្រាបដែរថាសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុថ្មីមួយ និងការហាមឃាត់ការធ្វើដំណើរ របស់សមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន (NPC) ចំនួន ១៤រូប ជុំវិញបញ្ហាទីក្រុងហុងកុង។

    ដោយលើកឡើងពីជំហររបស់ពួកគេលើបញ្ហាដែលទាក់ទងនឹងក្រុងហុងកុង ប្រទេសចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មតបទៅវិញ លើមន្រ្តីសហរដ្ឋអាមេរិក និងសាច់ញាតិផ្ទាល់របស់ពួកគេ ដែលមកពីផ្នែករដ្ឋបាល សភា និងអង្គការក្រៅរដ្ឋាភិបាល ដែលទទួលខុសត្រូវធំលើបញ្ហានេះ។

    យោងតាមអ្នកនាំពាក្យបាននិយាយថា ប្រទេសចិនកំពុងដកហូតការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតសហរដ្ឋអាមេរិក ដែលបានទៅទស្សនាទីក្រុងហុងកុង និងម៉ាកាវ ដែលជាវិធានការប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដាក់ទៅលើមន្ត្រីចិន។ លោកស្រី Hua Chunying បានមានប្រសាសន៍ថា យើងជំរុញជាថ្មីម្តងទៀតដល់ភាគីអាមេរិក ឱ្យបញ្ឈប់ជាបន្ទាន់នូវការជ្រៀតជ្រែកចូលក្នុងកិច្ចការហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: