ខ្មែរណូត

ស្វែងរក

  • កីឡា

    កូឡុំប៊ី និង ជប៉ុនដឹកដៃគ្នាទៅវគ្គបន្ត ខណៈសេណេហ្គាល់បានត្រឹមសោកស្តាយ

    BY Khmernote Media June 28, 2018
    កូឡុំប៊ី និង ជប៉ុនដឹកដៃគ្នាទៅវគ្គបន្ត ខណៈសេណេហ្គាល់បានត្រឹមសោកស្តាយ

    ការប្រកួតក្នុងពូល H បានបញ្ចាប់ដោយក្រុមជម្រើសជាតិកូឡុំប៊ីបានយកឈ្នះសេណេហ្គាល់ក្នុងលទ្ធផល 1-0 ដោយការតែតបាល់បញ្ចូលទីដោយកីឡាករ Mina ក្នុងនាទីទី ៧៤ ដែលធ្វើឲក្រុមជម្រើសជាតិកូឡុំប៊ីឈរនៅលើកំពូលតារាងដោយមាន ៦ពិន្ទុ។

    ចំនែកឯក្រុមជម្រើសជាតិជប៉ុនបានបាត់បង់ពិន្ទុក្នុងការប្រកួតចុងក្រោយរបស់ពួកគេក្នុងវគ្គចែកពូលដែលបានចាញ់ក្រុមជម្រើសជាតិប៉ូឡូញក្នុងលទ្ធផល 1-0 ដោយការស៊ុតបញ្ចូលទីដោយកីឡាករ Bednarek នៅនាទីទី ៥៩ ដោយការលើកបាល់ Free-kick ពីសំណាក់កីឡាករ Kurzawa។

    ទោះបីជាក្រុមជម្រើសជាតិជប៉ុន និង ក្រុមជម្រើសជាតិសេណេហ្គាល់ មានពិន្ទុស្មើគ្នាក៏ដោយប៉ុន្តែសេណេហ្គាល់ទទួលបានកាតលឿងសរុប 6 គឺស្មើនឹង -6 នៃពិន្ទុ Fair Play ខណៈដែលជប៉ុនទទួលបានកាតលឿងសរុប 4 គឺស្មើនឹង -4 នៃពិន្ទុ Fair Play។ ដូច្នេះក្រុមជម្រើសជាតិជប៉ុនឈរនៅចំណាត់ថ្នាក់ទីពីរនឹងត្រូវឡើងទៅវគ្គ ១៦ក្រុមចុងក្រោយជាមួយក្រុមជម្រើសជាតិកូឡុំប៊ី។

    អត្ថបទ៖ ប៊ុនហួរ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay