សម្លាប់១ព្រមាន១០០! តុលាការចិនប្រហារជីវិតឧក្រិដ្ឋជនគ្រឿងញៀន២នាក់នៅចំពោះមុខសាធារណៈជនរាប់រយនាក់ (មានវីដេអូ)
ចិន៖ បុរសជនជាតិចិន២រូប ដែលជាឈ្មួញជួញដូរគ្រឿងញៀនដ៏សកម្មត្រូវបានតុលាការសម្រេចផ្តន្ទាទោសប្រហារជីវិតនៅ ចំពោះ មុខមហាជនជាច្រើននាក់។ ឧក្រិដ្ឋជនគ្រឿងញៀនទាំងពីរនាក់នេះ ម្នាក់មានឈ្មោះថា Cai Liqun អាយុ ៣៩ ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា Huang Zhengye អាយុ៣៦ឆ្នាំ ហើយពួកគេទាំងពីរនាក់គឺជាសកម្មជនចែកចាយគ្រឿងញៀនជាច្រើនឆ្នាំមកហើយ និងបានជាប់ពាក់ព័ន្ធជាមួយនឹងករណីគ្រឿង ញៀនដែលមានទំហំទឹកប្រាក់ប្រមាណជាង ១០ ម៉ឺនដុល្លារ។
ក្នុងថ្ងៃប្រហារជីវិតឧក្រិដ្ឋជនគ្រឿងញៀនទាំងពីរនាក់នេះត្រូវបានគេបញ្ជូនទៅកាន់ទីលានប្រហារជីវិត Haikou ដែលមានទីទាំងស្ថិតនៅក្នុងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។ មុនពេលប្រហារជីវិតគេបានធ្វើការប្រកាសជាសាធារណៈ និងបានអនុញ្ញាតឲ្យមានមនុស្សប្រមាណជា៣០០នាក់ ដែលជាកូនសិស្សចូលទៅមើលការប្រហារជីវិតនេះផ្ទាល់ទៀតផង។ អាជ្ញាធរចិនបានប្រាប់ឲ្យដឹងថា ការដែលគេធ្វើការប្រហារជីវិតឧក្រិដ្ឋជនគ្រឿងញៀនទាំងពីរនាក់នេះជាសាធារណៈដូចនេះ ព្រោះជាចង់ឲ្យអ្នកជំនាន់ក្រោយមានការភ័យខ្លាច និងមិនហ៊ានធ្វើតាមពួកគេទៀត៕
https://www.youtube.com/watch?v=6ijTF0yQ0SY
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail


