ក្រុមហ៊ុន AstraZeneca នឹងធ្វើការសាកល្បងការរួមបញ្ចូលគ្នា ជាមួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់រុស្ស៊ី
ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca កំពុងសហការជាមួយក្រុមអ្នកស្រាវជ្រាវរុស្ស៊ី ដើម្បីធ្វើតេស្តថា តើការចាក់បញ្ចូលគ្នានៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនកំពុងអភិវឌ្ឍវ៉ាក់សាំងជាមួយសាកលវិទ្យាល័យ Oxford និងវ៉ាក់សាំងរបស់វិទ្យាស្ថាន Gamaleya អាចផ្តល់នូវការការពារប្រសើរជាងមុនឬទេ។ AstraZeneca បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនគ្រោងនឹងចាប់ផ្តើមសាកល្បងគ្លីនិកដោយប្រើវ៉ាក់សាំងទាំង ២ នៅចុងខែនេះ។

រុស្ស៊ីបានចាប់ផ្តើមការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំរួចទៅហើយ ដោយប្រើវ៉ាក់សាំង Sputnik V ដែលជាវ៉ាក់សាំងអភិវឌ្ឍក្នុងស្រុក ហើយប្រទេសនេះគឺជាប្រទេសដំបូងក្នុងពិភពលោក ដែលចុះបញ្ជីវ៉ាក់សាំងបង្ការជំងឺ COVID-19 ។ ក្រុមហ៊ុន AstraZeneca បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការរួមបញ្ចូលគ្នានៃវ៉ាក់សាំង COVID-19 ផ្សេងគ្នា អាចជាជំហានសំខាន់ក្នុងការបង្កើតការការពារកាន់តែទូលំទូលាយ តាមរយៈការឆ្លើយតបភាពស៊ាំខ្លាំងជាងមុន»។
ការសាកល្បងខាងគ្លីនិកត្រូវបានរាយការណ៍ថា ត្រូវបានស្នើឡើងដោយភាគីប្រទេសរុស្ស៊ី រួមទាំងមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ដែលបានផ្តល់ហិរញ្ញប្បទានដល់ការស្រាវជ្រាវសម្រាប់វ៉ាក់សាំង Sputnik V ។ មន្ត្រីដែលមានមូលនិធិបាននិយាយថា ពួកគេស្វាគមន៍កិច្ចសហប្រតិបត្តិការរវាងក្រុមផលិតវ៉ាក់សាំងទាំងសងខាងនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK