ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងបានបញ្ជាក់ករណីជំងឺកូវីដ១៩ ថ្មីចំនួន ៩៥០ ករណី ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែកុម្ភៈ

    BY autoadmin December 12, 2020
    កូរ៉េខាងត្បូងបានបញ្ជាក់ករណីជំងឺកូវីដ១៩ ថ្មីចំនួន ៩៥០ ករណី ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែកុម្ភៈ

    ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) នៅថ្ងៃសៅរ៍នេះបាននិយាយថា កូរ៉េខាងត្បូងបានបញ្ជាក់ករណីជំងឺ COVID-19 ថ្មីចំនួន ៩៥០ ករណី គិតត្រឹមថ្ងៃសុក្រពាក់កណ្តាលអធ្រាត្រ ដែលជាចំនួនខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី២៩ ខែកុម្ភៈ។ ក្នុងចំណោមករណីថ្មីទាំងអស់ មានករណីចំនួន ៩២៨ ជាករណីក្នុងស្រុង និង ២២ករណី ជាការនាំចូល ដែលនាំឱ្យមានការឆ្លងសរុបរបស់កូរ៉េខាងត្បូងមានដល់ទៅ ៤១ ៧៣៦ ករណី ជាមួយនឹងការស្លាប់ចំនួន ៥៧៨នាក់។ ៧០% នៃចំនួនករណីក្នុងស្រុក គឺត្រូវបានរកឃើញនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ។

    ទោះបីជាច្បាប់រក្សាគម្លាតសង្គមកាន់តែតឹងរឹងជាងមុន ដែលត្រូវបានចូលជាធរមានកាលពីថ្ងៃអង្គារ រាប់បញ្ចូលទាំងបម្រាមគោចរដែលមិនធ្លាប់មានពីមុន លើភោជនីយដ្ឋាន និងអាជីវកម្មដទៃទៀតក៏ដោយ ក៏ប្រទេសកូរ៉េខាងត្បូងកំពុងតែទទួលរងនូវការផ្ទុះឡើងថ្មីៗ ខណៈកាលពីសប្ដាហ៍មុនមានករណីជាមធ្យម ៦០០ ករណី ក្នុងមួយថ្ងៃ។ ការកើនឡើងនេះគឺជាការវាយប្រហារយ៉ាងចាស់ដៃ ទៅលើប្រព័ន្ធប្រយុទ្ធនឹងជំងឺរាតត្បាតរបស់កូរ៉េខាងត្បូង ដែលធ្លាប់បានប្រើប្រាស់យ៉ាងជោគជ័យ ទៅលើការតាមដាន ការធ្វើតេស្ត និងការដាក់ឱ្យនៅដាច់ឆ្ងាយ ដើម្បីជៀសវាងការបិទទ្វារ និងរលកមុនៗ និងរក្សាការឆ្លងទាបជាង ៥០ថ្ងៃ ក្នុងមួយថ្ងៃសម្រាប់រដូវក្តៅ។

    ដោយបានមើលឃើញថារលកថ្មីចុងក្រោយនេះកាន់តែអាក្រក់ជាងមុន លោកនាយករដ្ឋមន្រ្តី Chung Sye-kyun ក៏បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងបញ្ជូនកងកម្លាំង ប៉ូលីស និងបុគ្គលិករដ្ឋាភិបាល ប្រមាណ ៨០០នាក់ ដាក់ពង្រាយនៅតាមសង្កាត់ទាំងអស់នៃតំបន់សេអ៊ូល ដើម្បីឱ្យជួយតាមដានរកមើលអ្នកដែលសង្ស័យថាមានជំងឺ COVID-19 បន្ថែមទៀតផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: