ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាត្រៀមវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៦០០ លានដូស ចែកជូនទៅដល់ពលរដ្ឋដែលងាយរងគ្រោះទូទាំងប្រទេស

    BY autoadmin December 12, 2020
    ឥណ្ឌាត្រៀមវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៦០០ លានដូស ចែកជូនទៅដល់ពលរដ្ឋដែលងាយរងគ្រោះទូទាំងប្រទេស

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់វ៉ាក់សាំងការពារជំងឺ COVID-19 ចំនួន ៦០០ លានដូស ទៅដល់ប្រជាជនដែលងាយរងគ្រោះបំផុត ក្នុងរយៈពេលពី ៦ ទៅ ៨ ខែទៀត តាមរយៈប្រព័ន្ធខ្សែសង្វាក់ត្រជាក់របស់ប្រទេសនេះ។ លោកវេជ្ជបណ្ឌិត VK Paul ដែលបានដឹកនាំក្រុមអ្នកជំនាញទាក់ទងនឹងវ៉ាក់សាំង COVID-19 បានមានប្រសាសន៍ថា រដ្ឋាភិបាលបានដាក់ពង្រាយទូទឹកកកសម្រាប់ស្តុកវ៉ាក់សាំងរួចរាល់ហើយ ដែលម៉ាស៊ីនទាំងនោះមានស៊ីតុណ្ហភាពពី ២ ទៅ ៨ អង្សាសេ ដែលសមស្របសម្រាប់ការរក្សាវ៉ាក់សាំងឱ្យនៅមានប្រសិទ្ធភាព។

    លោក VK Paul បាននិយាយថា ការរៀបចំទាំងនេះឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន ខណៈដែលពេលនេះមានវ៉ាក់សាំងចំនួន ៤ ដែលលោកមើលឃើញថាល្អរួមមានដូចជា៖ វ៉ាក់សាំង Covishield បង្កើតដោយក្រុមហ៊ុន AstraZeneca ដែលនឹងត្រូវផលិតនៅវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ខណៈក្រុមហ៊ុន Bharat Biotech និង Zydus Cadila ក៏កំពុងបង្កើតវ៉ាក់សាំងក្នុងស្រុកខ្លួនឯង ហើយមួយផ្សេងទៀតគឺ Sputnik របស់រុស្ស៊ី ដែលវ៉ាក់សាំងទាំងនេះមិនត្រូវការភាពត្រជាក់ខ្លាំងពេកនោះទេ។ នាពេលបច្ចុប្បន្ននេះនិយតករឥណ្ឌា កំពុងពិចារណាលើវ៉ាក់សាំងចំនួន ៣ សម្រាប់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់ រួមទាំងវ៉ាក់សាំង Pfizer, AstraZeneca និង Bharat Biotech ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: