កម្រិតបំពុលបរិយាកាស PM2.5 នៅក្នុងស្រុកចំនួន ៣៨ ក្នុងទីក្រុងបាងកក បានឈានដល់កម្រិតគ្រោះថ្នាក់នៅព្រឹកថ្ងៃសៅរ៍នេះ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ នេះបានឱ្យដឹងថា ការបំពុលបរិយាកាសនៅក្នុងស្រុកចំនួន ៣៨ ក្នុងទីក្រុងបាងកក បានឈានដល់កម្រិតគ្រោះថ្នាក់កាលពីព្រឹកថ្ងៃសៅរ៍នេះ ជាមួយនឹងកម្រិត PM2.5 (ភាគល្អិតតូចជាង ២.៥ មីលីម៉ែត្រ) មានពី ៣៩ ទៅ ៧២ មីក្រូក្រាម/ម៉ែត្រគូប នេះបើយោងតាមនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេងរំខាន របស់រដ្ឋបាលទីក្រុងបាងកក។

ស្តង់ដាររបស់ប្រទេសថៃសម្រាប់កម្រិត PM2.5 មានសុវត្ថិភាពគឺ ៥០ មីក្រូក្រាម/ម៉ែត្រគូប ទោះបីជាអង្គការសុខភាពពិភពលោក បានកំណត់វានៅត្រឹម ២៥ មីក្រូក្រាម/ម៉ែត្រគូប ក៏ដោយ។ ប្រជាជនជាពិសេសកុមារ និងមនុស្សចាស់ជរា ដែលនៅតំបន់មានការបំពុល PM2.5 មិនល្អ ត្រូវបានគេណែនាំឱ្យនៅក្នុងផ្ទះ និងតាមដានសុខភាពរបស់ពួកគេ។
គិតត្រឹមម៉ោង ៧ព្រឹក កម្រិត PM2.5 ស្ថិតនៅក្នុងកម្រិតគ្រោះថ្នាក់នៅក្នុងស្រុកដូចជា៖ Nong Khaem, Thawee Watthana, Khlong San, Bang Khen, Bangkok Yai, Bang Khun Thian, Pathumwan, Taling Chan, Phasi Charoen, Bangkok Noi, Samphanthawong, Phra Nakhon, Chatuchak, Sai Mai, Prawet, Lak Si, Bueng Kum, Sathorn, Bang Khae, Bang Bon, Nong Chok, Thung Khru, Yannawa, Don Muang, Chom Thong, Bang Sue, Pom Prap Sattru Phai, Thonburi, Wang Thonglang, Bang Na, Phaya Thai, Khlong Sam Wa, Lat Krabang, Phra Khanong, Din Daeng, Khlong Toei, Dusit និង Minburi ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand