អន្តរជាតិ
ឃើញបុរសម្នាក់ចង់លោតសម្លាប់ខ្លួនពីលើអគារ បែរនាំគ្នាទាញកៅអីអង្គុយចាំមើលដូចមើលកុនអញ្ចឹង (មានវីដេអូ)
BY Khmernote Media
June 30, 2018
ចិន៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានគេប្រទះឃើញនៅលើដំបូលអគារជាន់ទី១១ ប៉ុនប៉ងលោតពីលើអគារនោះ ដែលហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២៣ ខែមិថុនា ស្ថិតនៅក្នុងទីក្រុង Shantou ខេត្ត Guangdong ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xuehua។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណរូបនោះឡើងទៅឈរលើដំបូលអគារ ឈរនៅគែមអគារ ដើម្បីប៉ុនប៉ងលោតសម្លាប់ខ្លួន។ ហើយកាន់តែហួសចិត្ត គឺប្រជាជននោះនៅម្តុំនោះគ្រាន់តែឃើញហេតុការណ៍ភ្លាម បាននាំគ្នាទាញកៅអីមកអង្គុយចាប់មើលបុរសនោះគ្រប់គ្នា គ្រាន់តែអង្គុយចាំមើលជិត៣ម៉ោងឯណោះ។ ក្រោយបុរសរូបនោះត្រូវបានជួយសង្គ្រោះរួចផុតពីការលោតសម្លាប់ខ្លួន ហើយបញ្ចូនទៅប៉ុស្តិ៍ប៉ូលិស ដើម្បីធ្វើការសួរនាំ៕



អត្ថបទ៖ ឌី
ប្រភព៖ nextshark