ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់បានចោររោគចិត្តម្នាក់ចូលដើរលួចខោអាវក្នុងស្រីៗយកមកទុក

    BY autoadmin December 16, 2020
    ចាប់បានចោររោគចិត្តម្នាក់ចូលដើរលួចខោអាវក្នុងស្រីៗយកមកទុក

    ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីដ៏ចម្លែកមួយគឺគាត់បានលួចខោអាវក្នុងរបស់មនុស្សស្រីជាច្រើនមករក្សាទុក។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា ជនល្មើសក្នុងករណ៍ដ៏រសើបនេះមានឈ្មោះថា Frng អាយុ ២៥ ឆ្នាំ រស់នៅក្នុងខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ។ ប្រភពខាងលើបានបន្តថា ការចាប់ខ្លួនបុរសរូបនេះបានធ្វើឡើងក្រោយមានករណីស្រ្តីអ្នកដំណើរវ័យ ២៩ ឆ្នាំ បានបាត់វ៉ាលីក្នុងពេលគាត់ទៅស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងខេត្តឈៀងម៉ៃ។ បន្ទាប់ពីបានបើកមើលកាមេរ៉ានៅក្នុងសណ្ឋាគារគេបានឃើញលោក Frng គឺជាអ្នកដែលបានធ្វើសកម្មភាពលួចនេះ ហើយប៉ូលិសក៏បានបន្តទៅចាប់ខ្លួនរូបគាត់ដល់ផ្ទះតែម្តង។

    ពេលប៉ូលិសបានទៅដល់ក្នុងផ្ទះរបស់គាត់ គេក៏បានរកឃើញវ៉ាលីដែលបានបាត់នោះរួមជាមួយនឹងខោអាវក្នុងរបស់មនុស្សជាច្រើនទៀតផងដែរ។ លោក Frng​ បានប្រាប់ប៉ូលិសថា គាត់បានធ្វើសកម្មភាពលួចខោអាវក្នុងរបស់មនុស្សស្រីមករក្សាទុកដូចនេះអស់រយៈពេល ២ ឆ្នាំមកហើយ ដែលតាមធម្មតាគឺគាត់លួចពីពលរដ្ឋដែលបានដាក់ហាលខោអាវក្នុងទាំងនេះនៅក្រៅផ្ទះ។ សូមបញ្ជាក់ថា ករណីចោរលួចខោអាវក្នុងរបស់មនុស្សស្រីបានកើតមានជារឿយៗនៅក្នុងប្រទេសថៃ ដោយគិតតែក្នុងឆ្នាំនេះករណីដូចគ្នាបានកើតឡើង ៤ ដងហើយ បើសរុបទាំងករណីខាងលើនេះមួយបន្ថែមទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  The Thaiger

    Share This Post: