ខ្មែរណូត

ស្វែងរក

  • កីឡា

    បុរសនាំសំណាងរបស់ Man Utd កីឡាករ Fellaini យល់ព្រមបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United ដល់ឆ្នាំ 2020

    BY Khmernote Media June 30, 2018
    បុរសនាំសំណាងរបស់ Man Utd កីឡាករ Fellaini យល់ព្រមបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United ដល់ឆ្នាំ 2020

    កាលពីម្សិលមិញនេះ ខ្សែបម្រើ Marouane Fellaini បានចុះហត្ថលេខាបន្ដកុងត្រាជាមួយនឹងក្លឹបបិសាចក្រហម Manchester United ដល់ឆ្នាំ 2020។

    ការបន្ដកុងត្រាថ្មីរបស់ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះគឺបញ្ចប់ពាក្យចចាមអារាមដែលថារូបគេនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ពេលការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បានបញ្ចប់។

    មុនពេលចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United ខ្សែបម្រើ Marouane Fellaini ត្រូវបានសារពត៌មានជាច្រើនចុះផ្សាយថារូបគេអាចនឹងចាកចេញពី Man Utd ទៅកាន់ក្លឹបកាំភ្លើងធំ Arsenal, AC Milan និង Galatasaray ជាដើម។

    ខ្សែបម្រើ Fellaini បាននិយាយសារពត៌មានកីឡារបស់ក្លឹបថា៖ ខ្ញុំមានសេចក្តីរីករាយណាស់ដែលបានបន្តការធ្វើដំណើររបស់ខ្ញុំក្នុងនាមជាកីឡាកររបស់បិសាចក្រហម Manchester United។ ខ្ញុំបានធ្វើការសំរេចចិត្តនេះពីព្រោះខ្ញុំសប្បាយចិត្តណាស់នៅទីនេះ ហើយខ្ញុំមានអារម្មណ៍ថាក្រុមនេះក្រោមការដឹកនាំរបស់លោក Jose នៅតែមានអ្វីដែលយើងចង់បាន។ ខ្ញុំសូមថ្លែងអំណរគុណពិសេសចំពោះលោក Jose ចំពោះសេចក្ដីជឿទុកចិត្តដែលគាត់តែងតែបង្ហាញមកលើខ្ញុំ។ ការផ្តោតអារម្មណ៍របស់ខ្ញុំពេលនេះគឺនៅលើការប្រកួត World Cup ហើយខ្ញុំកំពុងទន្ទឹងរង់ចាំរដូវកាលដ៏ជោគជ័យមួយនៅខាងមុខនេះមកដល់។ 

    បុត្រ

    ប្រភព៖ Goal

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay