ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គិតមកទល់ពេលនេះមានមនុស្សជាង ១៣ម៉ឺននាក់ហើយ ដែលបានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅទូទាំងអង់គ្លេស

    BY autoadmin December 17, 2020
    គិតមកទល់ពេលនេះមានមនុស្សជាង ១៣ម៉ឺននាក់ហើយ ដែលបានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅទូទាំងអង់គ្លេស

    រដ្ឋាភិបាលអង់គ្លេសបាននិយាយថា គិតមកទល់ពេលនេះមានមនុស្សជាង ១៣ ម៉ឺននាក់ រួចមកហើយ ដែលបានទទួលវ៉ា់ក់សាំងបង្ការជំងឺ COVID-19 ចាប់តាំងពីអង់គ្លេសបានចាប់ផ្តើមការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដែលបង្កើតដោយក្រុមហ៊ុន Pfizer និង BioNTech កាលពីថ្ងៃទី០៨ ខែធ្នូ។ រដ្ឋាភិបាលបានប្រកាសនៅថ្ងៃពុធនេះថា មនុស្សចំនួន ១៣៧ ៨៩៧ នាក់ បានទទួលវ៉ាក់សាំងក្នុងសប្តាហ៍ដំបូងរហូតដល់ថ្ងៃអង្គារ ដែលភាគច្រើនជាមនុស្សវ័យចំណាស់មានអាយុលើសពី ៨០ឆ្នាំ នៅតាមមណ្ឌលថែទាំងនានា និងបុគ្គលិកពេទ្យជួរមុខ។

    គួរឱ្យដឹងដែរថាវ៉ាក់សាំងទាំងនេះត្រូវរក្សាទុកនៅសីតុណ្ហភាពប្រហែល -៧០ អង្សាសេ ខណៈការចាក់ថ្នាំបានចាប់ផ្តើមតែនៅមន្ទីរពេទ្យដែលមានគ្រឿងបរិក្ខារគ្រប់គ្រាន់ប៉ុណ្ណោះ ប៉ុន្តែថ្នាំទាំងនេះត្រូវបានដាក់លក់នៅតាមគ្លីនិកក្នុងស្រុក និងកន្លែងសម្រាប់មនុស្សចាស់មួយចំនួនចាប់តាំងពីដើមសប្តាហ៍ ហើយអ្នកដែលចាក់វ៉ាក់សាំងរួចត្រូវតាមដានសុខភាពរយៈពេល ៣ សប្តាហ៍ក្រោយទៀត។ និយតករនៅអង់គ្លេសបច្ចុប្បន្នកំពុងវាយតម្លៃវ៉ាក់សាំងមួយផ្សេងទៀត ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ដែលទំនងជាត្រូវបានអនុម័តមុនដំណាច់ឆ្នាំនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: