Messi ដឹកដៃ Ronaldo ទៅព្រលានយន្ដហោះ ខណៈដែល អ៊ុយរូហ្គាយ ឡើងទៅប៉ះគ្នាជាមួយនឹង បារាំង នៅវគ្គ Quarter-Final
- July 1, 2018
ការប្រកួតវគ្គ 16 ក្រុមចុងក្រោយពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2018 កាលពីពេលយប់មិញបានបញ្ចប់ដោយកំពូលកីឡាករ Messi និង Ronaldo អស់លទ្ធផលជួយក្រុមរបស់ខ្លួនឡើងទៅវគ្គបន្ទាប់ ស្របពេលដែល បារាំង និង អ៊ុយរូហ្គាយ បន្ដភារៈកិច្ចរបស់ខ្លួនឡើងទៅវគ្គ 8 ក្រុមចុងក្រោយ។
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកវគ្គ 16 ក្រុមចុងក្រោយកាលពីម្សិលមិញអាចនិយាយថាគឺជាយប់ដ៏សោកសៅសម្រាប់កំពូលកីឡាករល្អលើលោក 2 រូបគឺខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo ដែលបានចាកចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងយប់តែមួយ។ ចំណែកឯក្រុមជម្រើសជាតិ បារាំង និង អ៊ុយរូហ្គាយ បន្ដភាពមិនដែលចាញ់របស់ខ្លួននៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2018 នេះប៉ុន្ដែក្រុមកំពូលទាំងពីរនេះនឹងឡើងទៅជួបគ្នានៅក្នុងវគ្គ 8 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកនេះ។

ការប្រកួតគូរទី 1 រវាងក្រុមជម្រើសជាតិ អាហ្សង់ទីន និង បារាំង បានបញ្ចប់ទៅដោយលទ្ធផល 4-3 ដោយសុតបញ្ចូលទីដោយកីឡាករ៖ Antoine Griezmann សុតបញ្ចូលទីបាល់ Penalty នៅនាទីទី 13។ ខ្សែបម្រើស្លាប Di Maria សុតបញ្ចូលទីក្រៅប្រអប់គ្រោះថ្នាក់នៅនាទីទី 41។ ខ្សែការពារ Mercado សុតបញ្ចូលទីនៅនាទីទី 48។ ខ្សែការពារ Pavard សុតបញ្ចូលទីនៅនាទីទី 57។ ខ្សែប្រយុទ្ធ Kylian Mbappe សុតបញ្ចូលទីនៅនាទីទី 64 និង 68។ និងចុងក្រោយខ្សែប្រយុទ្ធ Sergio Aguero សុតបញ្ចូលទីនៅនាទីទី 90។

ការប្រកួទគូរទី 2 រវាងក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ និង ព័រទុយហ្គាល់ បានបញ្ចប់ទៅដោយលទ្ធផល 2-1 សុតបញ្ចូលទីដោយកីឡាករ៖ ខ្សែប្រយុទ្ធ Cavani សុតបញ្ចូលទីនៅនាទីទី 7 និង 62។ និងខ្សែការពារ Pepe សុតបញ្ចូលទីនៅនាទីទី 55។

បុត្រ
- Share This Post:






