កីឡា

អេស៉្បាញកក់សំបុត្រយន្តហោះទៅផ្ទះវិញខណៈម្ចាស់ផ្ទះរុស្ស៊ីកក់កៅអីទៅវគ្គបន្ត

BY
Khmernote Media
July 1, 2018

ការប្រកួតរវាងក្រុមជម្រើសជាតិអេស៉្បាញនិងម្ចាស់ផ្ទះរុស្ស៊ីត្រូវបានបញ្ចប់ក្នុងលទ្ធផល ១ ទល់នឹង ១ ដោយក្រុមជម្រើសជាតិអេស៉្បាញរកគ្រាប់បាល់បានដោយកីឡាករ Sergei Ignashevic ដែលជាគ្រាប់បាល់ទាត់បញ្ចូលទីខ្លួនឯងនៅនាទីទី ១២  និង១គ្រាប់របស់ក្រុមជម្រើសជាតិរុស្ស៊ីរកគ្រាប់បាល់បានដោយកីឡាករ Srtem Dzyuba ដែលជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រនៅនាទីទី ៤១។

ការប្រកួតនេះគឺពិតជាស្វិតស្វាញដោយត្រូវបន្ថែម ៣០នាទីដើម្បីស្វែងរកក្រុមដែលត្រូវឡើងទៅវគ្គបន្តក្នុងវគ្គ ៨ក្រុមចុងក្រោយ។ ទោះបីជាបន្ថែម ៣០នាទីក៏ដោយក៏ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បញ្ចូលទីបានឡើយហើយត្រូវកាត់សេចក្តីដោយបាល់ពិន័យ ១១ម៉ែត្រ។ ម្ចាស់ផ្ទះរុស្ស៊ីបានទម្លាក់ម្ចាស់ជើងឯកឆ្នាំ ២០១០ អេស៉្បាញត្រឹមវគ្គ ១៦ក្រុមចុងក្រោយនេះដោយបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៤-៣។

ដូច្នេះម្ចាស់ផ្ទះរុស្ស៊ីត្រូវរងចាំការប្រកួតបន្ទាប់ក្នុងជំនួបរវាងក្រុមជម្រើសជាតិក្រូអាតនិងដាណឺម៉ាកនៅវេលាម៉ោង ១រំលងអាធ្រាត្រនេះដើម្បីដឹងថាក្រុមណាដែលខ្លួននឹងត្រូវប៉ះនៅវគ្គ ៨ក្រុមចុងក្រោយ។

អត្ថបទ៖ ប៊ុនហួរ

Share This Post: