ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សមាជិកសភាម៉ាឡេស៊ីស្នើឲ្យរដ្ឋាភិបាលចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ ទៅកាន់ក្រុមសមាជិកសភាមុនគេ ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់ចំពោះវ៉ាក់សាំង

    BY autoadmin December 19, 2020
    សមាជិកសភាម៉ាឡេស៊ីស្នើឲ្យរដ្ឋាភិបាលចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ ទៅកាន់ក្រុមសមាជិកសភាមុនគេ ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់ចំពោះវ៉ាក់សាំង

    ម៉ាឡេស៊ី៖ សមាជិកសភាម៉ាឡេស៊ីម្នាក់បានស្នើឲ្យរដ្ឋាភិបាលសម្រេចចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទៅកាន់ក្រុមសមាជិកសភាមុនគេ ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់ចំពោះវ៉ាក់សាំងនិងជឿជាក់ថាវ៉ាក់សាំងពិតជាមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។ ការស្នើសុំនេះត្រូវបានធ្វើឡើងដោយលោក Lim Guan Eng នៅក្នុងកិច្ចប្រជុំសភាផ្លូវការមួយកាលពីថ្ងៃទី ១៧ ធ្នូ ម្សិលមិញនេះ។ បន្ទាប់ពីបានបញ្ចេញមតិដូចខាងលើរួច មានសមាជិកសភាជាច្រើនទៀតបានបង្ហាញនូវការយល់ស្របពេញទំហឹងជាមួយនឹងគំនិតមួយនេះ។

    លោក Lim Guan Eng សមាជិកសភាម៉ាឡេស៊ី

    ទន្ទឹមនឹងបង្ហាញគំនិតគាំទ្រក៏មានសមាជិកសភាខ្លះយល់ឃើញថា គំនិតខាងលើនេះគឺជាគំនិតល្អតែវាក៏អាចប្រឈមនឹងការរិះគន់ពីសំណាក់ក្រុមប្រជាពលរដ្ឋដែលមានទំនុកចិត្តចំពោះវ៉ាក់សាំងរួចទៅហើយដែរ ដោយពួកគេនឹងគិតថាវ៉ាក់សាំងមិនគួរចាក់ឲ្យអ្នកនយោបាយមុនទេតែគួរចាក់ជូនអ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺមុនទើបជារឿងត្រឹមត្រូវ។ យ៉ាងណាក្តី សម្រាប់ការស្នើសុំខាងលើនេះមិនទាន់ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចជាផ្លូវការនៅឡើយទេ។ សូមបញ្ជាក់ថា ម៉ាឡេស៊ីបានបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ រាប់លានដូសពីក្រុមហ៊ុន Pfizer  ហើយដំណើរការនៃការចាក់វ៉ាក់សាំងអាចនឹងត្រូវធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: