អន្តរជាតិ
បាក់ប្លង់សេនៅជាន់ទី២៣ នៃអគារ Mekong View Tower 6 របួសម្នាក់ និងបាត់ខ្លួន២នាក់
BY Khmernote Media
July 2, 2018
ភ្នំពេញ៖ លោកវរសេនីយឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងថា នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មានករណីបាក់ស្រុតបេតុងអាគារមេគង្គវីយូ៦ ដែលកំពុងចាក់ ស្ថិតនៅភូមិ២ សង្តាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកអធិការបន្តថាក្នុងហេតុការខាងលើបណ្តាលបណ្តាលឲ្យមានអ្នករបួសម្នាក់ និងបាត់ខ្លួនចំនួន២នាក់។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្វែងរកជនរងគ្រោះដែលបាត់ខ្លួន និងគ្រប់គ្រងកន្លែងកើតហេតុ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ