ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អនុប្រធានាធិបតីអាមេរិក និងភរិយា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ

    BY autoadmin December 19, 2020
    អនុប្រធានាធិបតីអាមេរិក និងភរិយា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ

    អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence និងភរិយា បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយមានការផ្សាយផ្ទាល់ពីសកម្មភាពចាក់វ៉ាក់សាំងរបស់ពួកគាត់ តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃសុក្រ ទី១៨ ខែធ្នូ នៅក្នុងការបង្ហាញជាសាធារណៈមួយ ដែលត្រូវបានរចនាឡើងដើម្បីធានាដល់ជនជាតិអាមេរិកថា វ៉ាក់សាំងនេះមានសុវត្ថិភាព។ បន្ទាប់ពីការចាក់វ៉ាក់សាំងនៅសេតវិមានរួចលោក Pence បាននិយាយថា៖«ការកសាងទំនុកចិត្តលើវ៉ាក់សាំងគឺជាអ្វីដែលនាំយើងមកទីនេះនៅព្រឹកនេះ។ ខ្ញុំមិនមានអារម្មណ៍ប្លែកអ្វីនោះទេ»។

    លោកបានបន្ថែមថា៖«ប្រជាជនអាមេរិកអាចជឿជាក់បានថាយើងមានវ៉ាក់សាំងមួយ ហើយប្រហែលជាប៉ុន្មានម៉ោងទៀតនឹងមានវ៉ាក់សាំងការពារសុវត្ថិភាពទី២»។ បន្ទាប់ពីអាមេរិកមានអ្នកស្លាប់ដោយសារជំងឺឆ្លងជំងឺ COVID-19 កើនឡើងដល់ ៣ ០០០ នាក់ ក្នុងរយៈពេល ៣ថ្ងៃជាប់គ្នា លោក Pence បានហៅការចាក់វ៉ាក់សាំងនេះថា ជាសញ្ញានៃក្តីសង្ឃឹមថ្មី ដោយថ្នាំចំនួន ២០លានដូស ត្រូវបានគេរំពឹងថា នឹងចែកចាយនៅទូទាំងប្រទេសនៅមុនដំណាច់ខែធ្នូ និងរាប់រយលានទៀតនឹងចេញនៅពាក់កណ្តាលឆ្នាំ២០២១៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: