ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    និស្សិតចិនម្នាក់សុខចិត្តធ្វើពុតជាត្រូវគេចាប់ជំរិត ដើម្បីបន្លំយកលុយជាង ៣០ ម៉ឺនដុល្លារពីគ្រួសារ តែចុងក្រោយត្រូវជនខិលខូចបោកយកលុយនោះទាំងអស់

    BY Khmernote Media July 2, 2018
    និស្សិតចិនម្នាក់សុខចិត្តធ្វើពុតជាត្រូវគេចាប់ជំរិត ដើម្បីបន្លំយកលុយជាង ៣០ ម៉ឺនដុល្លារពីគ្រួសារ តែចុងក្រោយត្រូវជនខិលខូចបោកយកលុយនោះទាំងអស់

    ចិន៖ ស្រ្តីជនជាតិចិនជានិស្សិត ដែលកំពុងតែសិក្សានៅក្នុងប្រទេសអូស្រ្តាលីម្នាក់បានបាញ់បោកក្រុមជនខិលខូច និងបានខាតបង់អស់ប្រាក់ប្រមាណជា ៣៧០,០០០ ដុល្លារអាមេរិក។ ស្ត្រីជាជនជនរងគ្រោះមិនត្រូវបានគេបង្ហាញឈ្មោះពិតប្រាកដនោះទេ ហើយហេតុការណ៍ត្រូវបានបែកធ្លាយដោយសារតែស្រ្តីជនរងគ្រោះនេះផ្ទាល់បានទៅស្វែករកជំនួយពីប៉ូលិសប្រចាំតំបន់ដែលនាងកំពុងស្នាក់នៅ។

    មុនពេលកើតហេតុក្រុមជនខិលខូច បានប្រាប់ឲ្យនាងធ្វើពុតជាត្រូវបានគេចាប់ជំរិត ដោយថតរូបខ្លួនរបស់នាងក្នុងរូបភាពដូចជាត្រូវគេចាប់ជំរិត និងផ្ញើរទៅកាន់ម្តាយឪពុកម្តាយរបស់នាងនៅប្រទេសចិន ដើម្បីទារប្រាក់តាមដែលក្រុមជនខិលខូចបានកំណត់។ ដោយត្រូវមនោគមរបស់ក្រុមខិលខូចនាងក៏បានធ្វើតាមផែនការខាងលើ ហើយនៅពេលដែលឪពុកម្តាយរបស់នាងផ្ញើរប្រាក់មក ហើយក្រុមជនខិលខូចយកទៅបាត់អស់ ទើបនាងដឹងខ្លួនថាចាញ់បោកគេ។

    សូមបញ្ជាក់ថា ក្រុមជនខិលខូចនេះត្រូវបានគេហៅថាជាក្រុម scammers ដែលតែងប្រើប្រាស់ មនោគមផ្សេងៗដើម្បីលួង និងអូសទាញជនរងគ្រោះឲ្យធ្វើតាមពួកគេដោយសន្យាថានឹងផ្តល់ជូនរឿងអ្វីមួយតាមដែលជនរងគ្រោះនោះចង់បាន។ ពេលនេះ ក្រុមជនខិលខូចប្រភេទនេះ កំពុងតែមានសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសអូស្ត្រាលី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay