កីឡា

ថ្វីត្បិតតែអេស្ប៉ាញបានធ្លាក់ចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup មែនពិតប៉ុន្ដែកាលពីម្សិលមិញអេស្ប៉ាញបានបំបែកកំណត់ត្រាថ្មីមួយនៅរុស្សី

BY
Khmernote Media
July 2, 2018

ទោះបីជាក្រុមជម្រើសជាតិគោជល់អេស្ប៉ាញត្រូវបានម្ចាស់ផ្ទះរុស្សីទម្លាក់ចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីក៏ដោយ ប៉ុន្ដែក្រុមជម្រើសជាតិអេស្ប៉ាញបានបំបែកកំណត់ត្រាថ្មីមួយក្លាយជាក្រុមលេងប៉ះបាល់បានច្រើនជាងគេនៅក្នុងប្រវតិ្តសាស្រ្ដបាល់ទាត់ពិភពលោក។

កាលពីម្សិលមិញនេះក្រុមជម្រើសជាតិអេស្ប៉ាញត្រូវបានម្ចាស់ផ្ទះរុស្សីទម្លាក់ចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកដោយបាល់កាត់សេចក្ដី Penalty។ ការធ្លាក់របស់អេស្ប៉ាញកាលពីម្សិលមិញ ធ្វើឲ្យអ្នកគាំទ្រនិងកីឡាករអេស្ប៉ាញបានត្រឹមស្រក់ទឹកភ្នែកសោកស្ដាយ លើសពីនេះទៅទៀតកីឡាករពីររូបបានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញបន្ទាប់ពីអេស្ប៉ាញធ្លាក់នៅក្នុងវគ្គ 16 ក្រុមចុងក្រោយ។

តួយ៉ាង អេស្ប៉ាញ បានបង្កើតកំណត់ត្រាថ្មីក្លាយជាក្រុមដែលលេងប៉ះបាល់បានច្រើនជាងគេដល់ទៅ 1006 ប៉ះឯណោះ ខណៈដែលកំណត់ត្រាចាស់របស់អាហ្សង់ទីនបានត្រឹមតែ 703 ប៉ះប៉ុណ្ណោះកាលពីជំនួបជាមួយនឹងក្រិចក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក​ FIFA World Cup ឆ្នាំ 2010 នៅប្រទេសអាហ្រ្វិកខាងត្បូង។

បុត្រ

Share This Post: