ទីក្រុងសេអ៊ូលនឹងចាប់ផ្ដើមហាមឃាត់ការប្រមូលផ្ដុំលើសពី ៥នាក់ នៅក្នុងអំឡុងពេលឆ្លងឆ្នាំថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
មន្រ្តីក្នុងតំបន់បាននិយាយនៅថ្ងៃច័ន្ទនេះថា ការប្រមូលផ្តុំមនុស្ស ៥នាក់ ឬច្រើនជាងនេះ នឹងត្រូវបានហាមឃាត់នៅក្នុងតំបន់ទីក្រុងសេអ៊ូល នៅថ្ងៃឈប់សម្រាកបុណ្យណូអែល និងចូលឆ្នាំថ្មី នៅក្នុងវិធានការណ៍ថ្មីមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការដាក់ចេញវិធានការថ្មីនេះនឹងចូលជាធរមាននៅថ្ងៃពុធ និងរហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។

កូរ៉េខាងត្បូងបានរាយការណ៍ពីករណីស្លាប់ថ្មីចំនួន ២៤នាក់ បន្ថែមទៀត ដោយសារជំងឺ COVID-19 នៅថ្ងៃច័ន្ទនេះ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតថ្មីមួយ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៦៩៨នាក់។ ប្រទេសនេះបានកត់ត្រាករណីថ្មីចំនួន ៩២៦ ករណី ក្នុងនោះមាន ៨៩២ ករណី ជាការចម្លងក្នុងស្រុក ដែលជំរុញឱ្យចំនួនសរុបកើនឡើងដល់ ៥០,៥៩១ ករណី។ ចំណែកករណីថ្មីជាមធ្យមជាង ១ ០០០ ករណី បានកើតមានឡើងរយៈពេល ៥ថ្ងៃ ជាប់គ្នាក្នុងសប្តាហ៍កន្លងមកនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN