តើក្រុមជម្រើសជាតិប្រេស៊ីលអាចជាក្រុមបន្ទាប់ដែលអាចធ្លាក់នៅក្នុងយប់នេះទេ? ខណៈដែលក្រុមខ្លាំងៗចំនួន 4 បានធ្លាក់ជាបន្ដបន្ទាប់
- July 2, 2018
នៅក្នុងរាត្រីវគ្គ 16 ចុងក្រោយថ្ងៃទី 3 យប់នេះក្រុមជម្រើសជាតិប្រេស៊ីលនឹងមានភារៈកិច្ចបន្ដឡើងមកប៉ះក្រុមជម្រើសជាតិមុិកស៊ីកូនៅវេលាម៉ោង 9:00 យប់នេះ។
ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក 5 សម័យកាលប្រេស៊ីលត្រៀមទទួលបន្ទុកដ៏ធំនៅក្នុងកីឡាដ្ឋាន Samara Arena ក្នុងរាត្រីនេះ បន្ទាប់ពីប្រេស៊ីលត្រូវឡើងមកប៉ះក្រុមជម្រើសជាតិមុិកស៊ីកូនៅក្នុងវគ្គ 16 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។ ក្រុមទាំង 2 ធ្លាប់មានប្រវិត្តជួបគ្នាជាច្រើនដងនៅក្នុងព្រឹតិ្តការណ៍ពានរង្វាន់បាល់ទាត់ប្រចាំទ្វីប មិត្តភាព និង World Cup។ ហើយជំនួបចុងក្រោយរបស់ក្រុមទាំងពីរគឺប្រេស៊ីលយកឈ្នះមុិកស៊ីកូដោយលទ្ធផល 2-0។

ជំនួបជួបគ្នា 5 ដងចុងក្រោយគឺប្រេស៊ីលឈ្នះ 3 ស្មើ 1 និងចាញ់ 1 ដង៖
08/06/2015 ប្រេស៊ីល 2-0 មុិកស៊ីកូ
18/06/2014 ប្រេស៊ីល 0-0 មុិកស៊ីកូ
20/06/2013 ប្រេស៊ីល 2-0 មុិកស៊ីកូ
04/06/2012 ប្រេស៊ីល 0-2 មុិកស៊ីកូ
12/10/2011 ប្រេស៊ីល 2-1 មុិកស៊ីកូ
ជំនួបរវាងក្រុមទាំងពីរនេះនឹងមានមួយក្រុមត្រូវបន្ដដំណើរទៅវគ្គ Quarter-Final និងមួយក្រុមទៀតត្រូវត្រលប់ទៅផ្ទះវិញ។ រង់ចាំមើលយប់នេះថាក្រុមជម្រើសជាតិប្រេស៊ីលនឹងមានវាសនាទៅជាយ៉ាងណា ខណៈដែលក្រុមខ្លាំងៗដែលជាគូរប្រជែងរបស់ពួកគេបានធ្លាក់ចេញពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីអស់ចំនួន 4 ក្រុមហើយ។

បុត្រ
- Share This Post:






