ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បិទសាលារៀនជាង១០០កន្លែងនៅប្រទេសថៃ ក្រោយផ្ទុះឡើងជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងច្រើន

    BY autoadmin December 22, 2020
    បិទសាលារៀនជាង១០០កន្លែងនៅប្រទេសថៃ ក្រោយផ្ទុះឡើងជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងច្រើន

    ការិយាល័យគណៈកម្មការអប់រំឯកជនថៃ (Opec) បានប្រកាសឱ្យមានការបិទសាលារៀនប្រមាណ ១០០ នៅទីក្រុងបាងកក និងខេត្តសាមុតសាខុន ដោយសារតែការកើនឡើងថ្មីៗនៃជំងឺ COVID-19 នៅទីនោះ។ អគ្គលេខាធិការនៃអង្គការ Opec លោក Attapol Truektrong បាននិយាយថា សាលារៀនឯកជនប្រមាណ ១០០កន្លែង នៅទីក្រុងបាងកក សាមុតសាខុន និងខេត្តក្បែរៗជាច្រើន ក៏ត្រូវបានបិទទ្វារ ដោយសារតែចំនួនករណី ដែលត្រូវបានបញ្ជាក់ដែលទាក់ទងនឹងទីផ្សារគ្រឿងសមុទ្រនៅខេត្តសាមុតសាខុន កាន់តែមានការកើនឡើងយ៉ាងគួរឱ្យបារម្ភ។

    យ៉ាងណាលោកអគ្គលេខាធិការបានបញ្ជាក់ថា សាលាឯកជនត្រូវបានអនុញ្ញាតឱ្យបិទ ឬនៅតែបើកចំហតាមការសំម្រេសចិត្តរបស់ពួកគេ ដោយមិនបានដាក់កម្រិតនោះទេ។ សាលាមួយចំនួនទៀតបានចាប់ផ្តើមអនុញ្ញាតឱ្យសិស្ស និងបុគ្គលិកដែលងាយទទួលរងហានិភ័យ ធ្វើការពីផ្ទះចាប់ពីថ្ងៃទី២១ ខែធ្នូ ដល់ថ្ងៃទី០៣ ខែមករា។ ដូច្នេះមានន័យថាសិស្សនឹងត្រូវរៀនតាមអ៉ីនធឺណេត ចាប់ពីថ្ងៃទី២១ ខែធ្នូ ម្សិលមិញតទៅ។ គិតមកទល់ពេលនេះមានសាលាប្រមាណ ១២៩ នៅក្នុងខេត្ត និងក្រុង ដែលពាក់ព័ន្ធបានបិទទ្វារ។ គួរឱ្យដឹងដែរថាកាលពីថ្ងៃច័ន្ទ ប្រទេសថៃរកឃើញករណីជំងឺ COVID-19 ក្នុងស្រុកចំនួន ៣៨២ ករណី ដោយក្នុងនោះមាន ៣៦០ករណី ត្រូវបានរកឃើញនៅខេត្តសាមុតសាខុនតែមួយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: