ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហគមន៍អឺរ៉ុបបានអនុម័តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកដំបូងបង្អស់ របស់ក្រុមហ៊ុន Pfizer និង BioNTech

    BY autoadmin December 22, 2020
    សហគមន៍អឺរ៉ុបបានអនុម័តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកដំបូងបង្អស់ របស់ក្រុមហ៊ុន Pfizer និង BioNTech

    សហគមន៍អឺរ៉ុប (EU) បានអនុម័តលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ។ គួរឱ្យដឹងដែរថា វាគឺជាវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដំបូងបង្អស់ ដែលត្រូវបានផ្តល់ភ្លើងបៃតងឱ្យប្រើប្រាស់នៅសហភាពអឺរ៉ុប ស្របពេលដែលវ៉ាក់សាំងនេះត្រូវបានអនុម័តរួចមកហើយ នៅឯចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ មន្រ្តីគណៈកម្មាការអឺរ៉ុបបាននិយាយថា ការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមនៅពេលណាមួយរវាងថ្ងៃអាទិត្យ និងថ្ងៃអង្គារ។

    ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានមានប្រសាសន៍ថា៖«វ៉ាក់សាំងដែលត្រូវបានអនុម័តនៅថ្ងៃនេះ នឹងអាចរកបានសម្រាប់បណ្តាប្រទេសសហភាពអឺរ៉ុបទាំងអស់ ក្នុងពេលតែមួយលើលក្ខខណ្ឌដូចគ្នា»។ ទីភ្នាក់ងារថ្នាំអឺរ៉ុបដែលជានិយតករថ្នាំរបស់សហភាពអឺរ៉ុបបានចេញលិខិតអនុញ្ញាតទីផ្សារកាលពីព្រឹកថ្ងៃច័ន្ទ ដោយនិយាយថាអត្ថប្រយោជន៍នៃវ៉ាក់សាំងនេះមានច្រើនជាងហានិភ័យ។ វាត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ដោយមានការអនុម័តចុងក្រោយដោយគណៈកម្មការអឺរ៉ុប៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: