ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកទោសក្នុងពន្ធនាគារមួយនាំគ្នាច្រៀងបទ “I Don’t Care” របស់ 2NE1 ចាំស្វាគមន៍ប៉ូលិសដៃឆៅម្នាក់ ដែលបានបាញ់ប្រហារម្តាយកូន២នាក់នៅប្រទេសហ្វីលីពីន (មានវីដេអូ)

    BY autoadmin December 23, 2020
    អ្នកទោសក្នុងពន្ធនាគារមួយនាំគ្នាច្រៀងបទ “I Don’t Care” របស់ 2NE1 ចាំស្វាគមន៍ប៉ូលិសដៃឆៅម្នាក់ ដែលបានបាញ់ប្រហារម្តាយកូន២នាក់នៅប្រទេសហ្វីលីពីន (មានវីដេអូ)

    ក្រុមអ្នកទោសនៅក្នុងពន្ធនាគារមួយ បានច្រៀងចម្រៀងបទ «I Don’t Care» របស់ក្រុមនារីកូរ៉េខាងត្បូង 2NE1 ខណៈរង់ចាំស្វាគមន៍ប៉ូលិសម្នាក់ឈ្មោះថា Jonel Nuezca ទាក់ទិនក្នុងរឿងក្ដីបាញសម្លាប់ទៅលើម្ដាយកូន ២នាក់ យ៉ាងសាហាវ នៅប្រទេសហ្វីលីពីន។ បទចម្រៀង «I Don’t Care» ពេលនេះកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វីលីពីន ដោយសារថាវាគឺជាពាក្យចុងក្រោយរបស់អ្នកម្តាយ Sonya Gregorio មុនពេលដែលគាត់ត្រូវគ្រាប់កាំភ្លើងដួលដល់ដី ជាមួយកូនប្រុសរបស់គាត់ឈ្មោះថា Frank Anthony ។

    ប៉ូលីស Jonel Nuezca

    មូលេហេតុគឺដោយសារថ្មីៗនេះ មានភាពច្របូកច្របល់យ៉ាងខ្លាំងរវាងប៉ូលីស និងអ្នកជិតខាងរបស់គាត់ ដែលនាំឱ្យមានការស្លាប់របស់អ្នកម្ដាយ Sonya Gregorio និងកូនប្រុសរបស់គាត់ Frank Anthony នៅក្នុងជម្លោះប្រកែកគ្នាមួយ ដែលក្នុងនោះគឺកូនស្រីរបស់ប៉ូលីសដៃដល់ជាអ្នកបញ្ឆេះឡើង។ ប្រភពបាននិយាយថា កូនស្រីរបស់ប៉ូលីសដៃដល់បានស្រែកអួតថា ឪពុករបស់ខ្លួនជាប៉ូលីស និងអាចសម្លាប់ពួកគេពេលណាក៏បាន ដូច្នេះហើយអ្នកជិតខាងរបស់នាងក៏បានច្រៀងថា «I don’t care eh eh eh» ។ ក្រោយមកទៀតប៉ូលីសដៃដល់រូបនោះ ក៏បានបាញ់សម្លាប់អ្នកជិតខាងទាំងម្ដាយនិងកូនតែម្ដងទៅ។

    តាំងពីពេលនោះមកបទនោះក៏បានល្បីសុះសាយ ដែលសូម្បីតែលោកប៉ូលីសទំនើង Jonel Nuezca ត្រៀមនឹងដើរចូលគុកទៅហើយក្ដី ក៏នៅតែមានគេច្រៀងបទនេះរង់ចាំគាត់ដែរ។ ចំណែកព្រះរាជអាជ្ញានៅថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ បានប្តឹងនៅទីក្រុង Tarlac ប្រឆាំងនឹងលោក Nuezca ។ រឿងក្ដីរបស់គាត់កំពុងក្លាយជាប្រធានបទក្ដៅទូទាំងប្រទេស ហើយគាត់នឹងគ្មានសិទ្ធិទាមទារនៅក្រៅឃុំនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Philnews

    Share This Post: