ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្មីមួយទៀតហើយ! មេរោគកូវីដ១៩ទម្រង់ថ្មីដាច់ដោយឡែកមួយផ្សេងទៀត ត្រូវអង់គ្លេសរកឃើញលើខ្លួនអ្នកដំណើរមកពីប្រទេសមួយនេះ

    BY autoadmin December 24, 2020
    ថ្មីមួយទៀតហើយ! មេរោគកូវីដ១៩ទម្រង់ថ្មីដាច់ដោយឡែកមួយផ្សេងទៀត ត្រូវអង់គ្លេសរកឃើញលើខ្លួនអ្នកដំណើរមកពីប្រទេសមួយនេះ

    ប្រទេសអង់គ្លេសបានរកឃើញមេរោគ COVID-19 ថ្មីមួយប្រភេទទៀត ដែលទាក់ទងនឹងមនុស្សដែលបានធ្វើដំណើរពីអាហ្វ្រិកខាងត្បូង។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា ជំងឺ COVID-19 ប្រភេទថ្មីមួយ ត្រូវបានរកឃើញពីមនុស្ស ២នាក់ ដែលមានទំនាក់ទំនងជាមួយអ្នកដំណើរមកពីអាហ្រ្វិកខាងត្បូង ជាកន្លែងដែលមានការរីករាលដាលមេរោគថ្មីនេះ ហើយអង់គ្លេសផ្ទាល់ក៏កំពុងប្រឈមនឹងមេរោគ COVID-19 ថ្មី (new strain) ដាច់ដោយឡែកមួយផ្សេងទៀតផងដែរ។

    លោកបាននិយាយថា ប្រភេទថ្មីនេះគឺអាចចម្លងបានច្រើនជាងមេរោគ ដែលកំពុងរាលដាលនៅចក្រភពអង់គ្លេសនាពេលថ្មីៗនេះ។ លោកបានអំពាវនាវឱ្យមានការដាក់មនុស្សដាច់ដោយឡែក សម្រាប់អ្នកដែលបានធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង ក្នុងរយៈពេលពីរសប្តាហ៍កន្លងមក។

    លេខាធិការសុខាភិបាលរូបនេះបាននិយាយថា រដ្ឋាភិបាលគ្រោងនឹងពង្រីកការរឹតបន្តឹងតឹងរ៉ឹងបន្ថែម រាប់បញ្ចូលទាំងការដើរខាងក្រៅរបស់ប្រជាជនទៅកាន់តំបន់ធំៗ ចាប់ផ្តើមពីថ្ងៃសៅរ៍នេះ។ លោកបានព្រមានថា ប្រព័ន្ធថែទាំវេជ្ជសាស្ត្រអាចមានភាពតានតឹង នៅពេលដែលចំនួនអ្នកជំងឺកាន់តែច្រើន។ ជម្រាបដែរថា អង់គ្លេសមានករណីជំងឺ COVID-9 ចំនួន ៣៩ ២៣៧ ករណី កាលពីថ្ងៃពុធម្សិលមិញនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: