កីឡា

តើ Neymar សមជាកីឡាករឬក៏សមជាតួសម្ដែងជាង?

BY
Khmernote Media
July 3, 2018

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីលកីឡាករ Neymar JR ទទួលរងការរិះគន់យ៉ាងខ្លាំងនៅក្នុងជំនួបរវាងប្រេស៊ីលនិងមិុកស៊ីកូកាលពីយប់មិញក្នុងវគ្គ 16 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី។

នៅក្នុងការប្រកួតកាលពីយប់មិញខ្សែប្រយុទ្ធ Neymar បានទទួលការិះគន់ពីសំណាក់អ្នកគាំទ្រមុិកស៊ីកូនិងទស្សនិកជនជាច្រើនចំពោះការធ្វើពុតជាដុលរបស់គេដើម្បីឲ្យអាជ្ញាកណ្ដាលផ្ដល់បាល់ពិន័យមកឲ្យក្រុមរបស់គេ។ ការធ្វើពុតដុលរមួលផ្សំគ្រិចរបស់ Neymar នេះមិនមែនជាលើកទី 1 ទេនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ។ Neymar តែងតែធ្វើពុតជាដួលរាល់ពេលដែលរូបគេប៉ះទង្គិចជាមួយនឹងកីឡាករដទៃ។

បន្ទាប់ពី Neymar ធ្វើពុតជាដួលនៅនាទីទី 75 ធ្វើឲ្យកីឡាករ Salcedo ទទួលបានកាតលឿងនោះលោក O’Neil ដែលជាអតីតគ្រូបង្វឹករបស់ក្លឹប Celtic បាននិយាយថា៖ ការសម្ដែងរបស់ Neymar គឺមិនគួរឱ្យជឿ។ វាពិតជាគួរឱ្យធុញណាស់។ Neymar គាត់ជាកីឡាករដែលមានគុណភាពខ្ពស់ហើយគាត់ក៏ជាតារាសម្តែងដែលមានគុណភាពខ្ពស់ផងដែរ។ គាត់មិនទាន់បានប៉ះទង្គិចផងគាត់បានធ្វើពុតជាដួលហើយឈឺបាត់ទៅហើយ គាត់សម្ដែងសមណាស់។ 

បុត្រ

ប្រភព៖ Goal

Share This Post: