កីឡា

យប់នេះ Colombia អាចបង្កើតប្រវត្តិសាស្រ្តថ្មីក្នុងការយកឈ្នះ អង់គ្លេសបានដែរទេនៅយប់នេះ?

BY
Khmernote Media
July 3, 2018

Colombia និងអង់គ្លេសសុទ្ធតែជាក្រុមជម្រើសជាតិដែលមានបទពិសោធន៍ច្រើន ដូចនេះដើម្បីយកឈ្នះពួកគេក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះក្រុមទាំង២សុទ្ធតែមានកីឡាករល្អៗដូចជា ខាង Colombia ខ្សែការពារ Davinson Sanchez មកពីក្លឹប Tottenham Hotspur កីឡាករ Yerry Fernando Mina ចំណែកឯកីឡាករសំខាន់ៗនៅតំបន់បម្រើប្រយុទ្ធវិញមាន Cuadrado មកពីក្លឹប Juventus James Rodriguez ក៏ដូចជាខ្សែប្រយុទ្ធដ៏មុតស្រួច Falcao មកពី AS Monaco។


ចំណែកខាងជម្រើសជាតិអង់គ្លេសវិញពួកគេមានកីឡាករល្អតាំងពីក្រោមរហូតដល់ខាងលើតែម្តងដោយអ្នកចាំទី Pickford មកពី Everton តំបន់ការពារមាន Kyle Walker មកពី Manchester City John Stones មកពី Manchester City Harry Maguire មកពី Leicester តំបន់បម្រើមាន Henderson មកពី Liverpool Trapper មកពី Tottenham Hotspur Lingard និង Ashley Young មកពី Manchester United ចំណែកតំបន់ប្រយុទ្ធវិញមាន Sterling មកពី Manchester City Kane មកពី Tottenham Hotspur ជាមួយកីឡាករល្អជាច្រើនទៀតដូចជា Welbeck Rashford Cahill Vardy ជាដើម។


អង់គ្លេសហាក់ដូចជាមានប្រៀបជាង Colombia បន្តិចត្រង់កីឡាក៏របស់អង់គ្លេសភាគច្រើនចេញពីលីគ អង់គ្លេស ដូចនេះពួកគេអាចនឹងលេងឆាប់ត្រូវចិត្តគ្នា អង់គ្លេសសំបូរកីឡាករល្អច្រើនជាង Colombia ប៉ុន្តែអង់គ្លេសក៏មិនអាចធ្វើប្រហែសបានដែរព្រោះខ្សែប្រយុទ្ធខាងលើរបស់ Colombia សុទ្ធតែជាកីឡាករខ្លាំងៗជាពិសេស James Rodriguez ដែលជាកីឡាដែល FC Bayern Munich ខ្ចីជើងពី Real Madrid នេះតែម្តង។

ហើយបើគីតពីជំនួបប៉ះគ្នារបស់ក្រុមទាំង២វិញ Colombia នឹងអង់គ្លេសធ្លាប់ជួបគ្នា ៣ ដងក្នុងនោះអង់គ្លេសឈ្នះ២ ដង គឺនៅឆ្នាំ១៩៩៨ អង់គ្លេសឈ្នះ Colombia ២ទល់នឹង០ និងនៅឆ្នាំ ២០០៥ អង់គ្លេសឈ្នះ Colombia 3 ទល់នឹង ២ និងស្មើម្តង នៅឆ្នាំ១៩៩៥ ដូចនេះ Colombia មិនទាន់ស្គាល់ពាក្យថាឈ្នះអង់គ្លេសនោះទេ។ ចំណែកការប្រកួតក្នុងពូលនៅព្រឹត្តិការណ៍ World Cup ឆ្នាំនេះ Colombia ឈរលើកំពូលតារាងក្នុងពូលH ដោយឈ្នះ២ ប្រកួតចាញ់មួយប្រកួត ចំណែកអង់គ្លេសវិញ ឈរលំដាប់លេខ២ ក្នុងពូលG ដោយឈ្នះ២ ចាញ់១ ។

អត្ថបទ៖ ប៊ុនហួរ

Share This Post: