បុរសនាំសំណាង Fellaini គឺជាអ្នកនាំសំណាងឲ្យប៊ែលហ្ស៊ិកយកឈ្នះជប៉ុនកាលពីយប់មិញ?
- July 3, 2018
បុរសសក់សំពោង Marouane Fellaini ក្លាយជាបុរសនាំសំណាងឲ្យប៊ែលហ្ស៊ិកយកឈ្នះជប៉ុនកាលពីយប់មិញ បន្ទាប់ពីខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះប្ដូរចូលនៅក្នុងនាទីទី 65។
កាលពីប្រកួតរវាងប៊ែលហ្ស៊ិកនិងជប៉ុនកាលពីម្សិលមិញនេះអភូតហេតុមួយបានកើតឡើងចំពោះក្រុមជម្រើសជាតិប៊ែលហ្ស៊ិករហូតដល់អាចវាយបកសម្រុកយកឈ្នះក្រុមជម្រើសជប៉ុនវិញនៅក្នុងនាទីទី 94។ អភូតហេតុនោះគឺមុនពេលខ្សែបម្រើ Fellaini ប្ដូរចូលនៅក្នុងនាទីទី 65 ត្រឹមតែ 10នាទីដំបូងនៃដើមតង់ទី 2 សោះជប៉ុនបានសម្រុកវាយបកមកលើក្រុមជម្រើសជាតិប៊ែលហ្ស៊ិកដោយសុតបញ្ចូលទម្លុះទីប៊ែលហ្ស៊ិកដោយលទ្ធផលនាំមុខ 2-0 ត្រឹមនាទីទី 52។ ធ្វើឲ្យប៊ែលហ្ស៊ិកអស់សង្ឃឹមសល់ភាគរយតិចយកឈ្នះការវាយបកយកឈ្នះជប៉ុនវិញ។

ប៉ុន្ដែអ្វីៗបានផ្លាស់ប្ដូរបន្ទាប់ពីខ្សែបម្រើ Marouane Fellaini ដែលគេហៅថាបុរសនាំសំណាងនោះបានប្ដូរចូលនៅក្នុងនាទីទី 65 ធ្វើឲ្យការប្រកួតបានផ្លាស់ប្ដូរទាំងស្រុង។ បន្ទាប់ពីប្ដូរចូលភ្លាមប៊ែលហ្ស៊ិកចាប់ផ្ដើមមានសាច់បាល់លេងឡើងវិញ ហើយត្រឹមតែ 3 នាទីបន្ទាប់ពីការប្ដូរចូលរបស់ Fellaini តែប៉ុណ្ណោះ ប៊ែលហ្ស៊ិកបានសុតបញ្ចូលទីវាយបកជប៉ុនតាមពីក្រោយ 1 គ្រាប់វិញដោយការតែតពីចម្ងាយរបស់ខ្សែការពារ Vertonghen។ ហើយរំលងបានត្រឹម 5 នាទីតែប៉ុណ្ណោះ បុរសនាំសំណាង Fellaini បានតែតឲ្យប៊ែលហ្ស៊ិកតាមស្មើជប៉ុននៅនាទីទី 74 ធ្វើឲ្យជប៉ុនចាប់ផ្ដើមបុកពោះ ខណៈដែលប៊ែលហ្ស៊ិកមានទឹកមាត់លេបឡើងវិញ។ លុះដល់នាទីទី 94 ទៅហើយក្រុមជម្រើសជាតិប៊ែលហ្ស៊ិកបានសុតទម្លុះទីជប៉ុន 1 គ្រាប់ទៀតដោយកីឡាករ Chadli ធ្វើឲ្យបញ្ចប់ការប្រកួត ប៊ែលហ្ស៊ិកបន្ដដំណើរទៅវគ្គបន្ទាប់ ខណៈដែលជប៉ុនបានត្រឹមស្រក់ទឹកភ្នែកសោកស្ដាយ។

បុត្រ
- Share This Post:






