ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំងឺកូវីដ១៩ ទម្រង់ថ្មី ត្រូវបានគេរកឃើញមាននៅក្នុងប្រទេសម៉ាឡេស៊ីហើយ

    BY autoadmin December 25, 2020
    ជំងឺកូវីដ១៩ ទម្រង់ថ្មី ត្រូវបានគេរកឃើញមាននៅក្នុងប្រទេសម៉ាឡេស៊ីហើយ

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន todayonline បានឲ្យដឹងថា ជំងឺកូវីដ ១៩ ទម្រង់ថ្មីត្រូវបានគេរកឃើញនៅប្រទេសម៉ាឡេស៊ីហើយ។ លោកវេជ្ជបណ្ឌិត Noor Hisham Abdullah ដែលជាប្រធានផ្នែកសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ជំងឺកូវីដ ១៩ ទម្រង់ថ្មីត្រូវបានគេរកឃើញនៅក្នុងសំណាកចំនួន ៦០នាក់ ដែលក្រុមបុគ្គលិកសុខាភិបាលយកមកពីរដ្ឋ Sabah ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី  ដូចនេះវាមានន័យថា ជំងឺកូវីដ ១៩ ទម្រង់ថ្មីដែលមានលក្ខណៈឆ្លងយ៉ាងឆាប់រហ័សនោះបានកំពុងតែមានវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ីហើយ។

    ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា នរណាជាប្រភពចម្លងដំបូងនៃជំងឺកូវីដ ១៩ ទម្រង់ថ្មីនេះនៅឡើយទេ។ សូមបញ្ជាក់ជូនថា​ បើយោងតាមរបាយការណ៍ចុងក្រោយគិតត្រឹមពេលចុះផ្សាយអត្ថបទនេះជំងឺកូវីដ ១៩ ទម្រង់ថ្មីបានធ្វើដំណើរទៅដល់ប្រទេសមួយចំនួនផ្សេងទៀតដូចជា សិង្ហបុរី អូស្រ្តាលី អាមេរិកខាងត្បូង ហូរឡង់ និងអង់គ្លេសដែលជាប្រទេសបានរកឃើញកោសិកាមេរោគថ្មីនេះមុនគេបង្អស់៕

    អត្ថបទ៖​ ភក្តី

    ប្រភព៖ todayonline

    Share This Post: