ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកយាយពិការភ្នែក ដែលឧស្សាហ៍ទស្សន៍ទាយឆុតនោះ បានទាយថា នៅឆ្នាំ២០២១ ពិភពលោកនឹងជួបគ្រោះមហន្តរាយដ៏អាក្រក់ តែក៏ជួបរឿងល្អមួយនេះវិញដែរ

    BY autoadmin December 26, 2020
    លោកយាយពិការភ្នែក ដែលឧស្សាហ៍ទស្សន៍ទាយឆុតនោះ បានទាយថា នៅឆ្នាំ២០២១ ពិភពលោកនឹងជួបគ្រោះមហន្តរាយដ៏អាក្រក់ តែក៏ជួបរឿងល្អមួយនេះវិញដែរ

    ខណៈដែលឆ្នាំ ២០២១ នឹងចូលមកដល់នៅក្នុងរយៈពេលប៉ុន្មានថៃ្ងខាងមុខទៀតនេះ សារព័ត៌មាន​ Daily Mail បានចុះផ្សាយនូវអត្ថបទមួយដែលជាការទស្សន៍ទាយរបស់លោកយាយ Baba Vanga សម្រាប់អ្វីដែលនឹងកើតមាននៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ អ្វីដែលជាការទស្សទាយរបស់លោកយាយពិការភ្នែកជនជាតិប៊ុលហ្គារីរូបនេះគឺ នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះពិភពលោកនឹងជួបគ្រោះមហន្តរាយដ៏អាក្រក់ ដោយមានយក្សធំៗចំនួន ៣ នឹងធ្វើការរួបរួមគ្នា ព្រមទាំងមាននាគកំណាចមួយមកគ្រប់គ្រងមនុស្សជាតិទៀតផង។ សូមបញ្ជាក់ជូនថា ការទស្សទាយរបស់លោកយាយ Baba Vanga ពេលខ្លះមិនមែនជាការទាយចំៗតែម្តងនោះទេតែវាគឺជាប្រៀបធៀបន័យ ជាក់ស្តែងដូចការទស្សទាយថាមាននាគកំណាចមកគ្រប់គ្រងមនុស្សជាតិអីចឹងគឺត្រូវបានគេធ្វើការប្រៀបទៅនឹងប្រទេសចិនដែលនឹងគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកនៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ។

    លោកយាយក៏ធ្លាប់ទស្សន៍ទាយថា នៅក្នុងឆ្នាំ ២០២១ ខាងមុខនេះ ការព្យាបាលជំងឺមហារីកក៏ត្រូវបានគេរកឃើញដោយជោគជ័យផងដែរ។ សូមរម្លឹកជូនថា លោកយាយ Baba Vanga ដែលបានពិបាកភ្នែកទាំងសងខាងក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយតាំងពីអាយុ ១២ ឆ្នាំនោះ ធ្លាប់ទាយត្រូវនូវព្រឹត្តិការណ៍ធំៗជាច្រើននៅលើពិភពលោក ដូចជាគាត់ធ្លាប់ទាយថានៅឆ្នាំ ២០០១ អាមេរិកនឹងត្រូវរងនូវការវាយប្រហារដោយបក្សីស្លាបដែកហើយនៅក្នុងឆ្នាំនោះអាមេរិកក៏បានរងនូវការធ្វើភេរវកម្មពីសំណាក់ក្រុមឥស្លាមជ្រុលនិយមតាមរយៈការជិះយន្តហោះទៅបុកកំទេចអគារពាណិជ្ជកម្មប្រាកដមែន។ លោកយាយធ្លាប់ទាយថា ប្រធានាធិបតីអាមេរិកនឹងមានជំងឺហើយលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ក៏បានឆ្លងជំងឺកូវីដ ១៩ មែនកាលពេលថ្មីៗនេះ។ លោកយាយក៏ធ្លាប់ទាយថា ប្រធានាធិបតីរុស្សីនឹងត្រូវគេតាមសម្លាប់ហើយនាពេលកន្លងលោក វ្លាឌីមៀពូទីន ក៏ត្រូវបានគេរាយការណ៍ថាមានគេតាមធ្វើឃាតគាត់ជាច្រើនដងតែមិនបានសម្រេច។

    លោកយាយធ្លាប់ទាយថា សហភាពអឺរ៉ុបនឹងត្រូវបាក់បែក ហើយនៅឆ្នាំ ២០២០នេះក៏មានប្រទេសអង់គ្លេសសម្រេចចាកចេញពីសហភាពអឺរ៉ុបមែន។ យ៉ាងណាក្តី លោកយាយក៏ធ្លាប់ទាយខុសផងដែរ​ ដូចជាការទាយថា លោក អូប៉ាម៉ា គឺជាប្រធានាធិបតីចុងក្រោយរបស់អាមេរិក តែជាក់ស្តែងអាមេរិកនៅមានប្រធានាធិបតីជាបន្ទាប់ទៀតគឺលោក ដូណាល់ត្រាំ។

    ជារួមការព្យាករណ៍របស់លោកយាយមានត្រូវខ្លះខុសខ្លះ ហើយគេកំពុងរងចាំមើលថា ការព្យាការណ៍របស់លោកយាយនាពេលខាងមុននឹងត្រឹមត្រូវឬអត់ ព្រោះលោកយាយធ្លាប់បានទាយរឿងជាច្រើនដូចជា ឆ្នាំ ២០២៨, ភាពអត់ឃ្លាននៅលើពិភពលោកនឹងត្រូវបានបញ្ចប់, នៅឆ្នាំ ២២៥៦ អាវុធនុយក្លេអ៊ែនឹងគ្រប់គ្រងពិភពលោក, នៅឆ្នាំ ២៣៤១ ពិភពលោកនឹងគ្មានមនុស្សរស់នៅ ហើយនៅឆ្នាំ ៥០៧៩គឺជាឆ្នាំចុងក្រោយនៃពិភពលោក៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: