ក្រោយធ្លាក់នៅវគ្គចែកពូល អាល្លឺម៉ង់ចេញមកបញ្ជាក់អំពីអនាគតរបស់ Joachim Low
- July 3, 2018
ក្រុមម្ចាស់ការពារតំណែងជើងឯកដែលគេគ្រប់គ្នាគិតថានិអាចការពារជើងឯកបានប៉ុន្តែបានធ្លាក់ក្នុងវគ្គសន្សំពិន្ទុនៃពូល F។ យោងតាមក្រុម Sport Bild បានឱ្យដឹងថា FA នឹងទុកចិតនិងទទួលស្គាល់ពីភាពជោគជ័យរបស់គាត់ហើយផ្តល់ឱកាសឱ្យលោក Joachim Low ក្នុងការកសាងក្រុមជម្រើសជាតិឡើងវិញ។


លោក Joachim Low បានចុះហត្ថលេខាលើកិច្ចសន្យាជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិអាល្លឺម៉ង់រហូតដល់ឆ្នាំ 2022។ នាយកក្រុមជម្រើសជាតិអាល្លឺម៉ង់បានលើកឡើងថា៖ “បន្ទាប់ពី 14 ឆ្នាំនៃការដឹកនាំរបស់លោក Low ប្រកបដោយជោគជ័យយើងត្រូវតែកសាងឡើងវិញហើយឥឡូវនេះយើងនឹងគិតអំពីការផ្លាស់ប្តូររចនាសម្ព័ន្ធនៃការលេងបន្ថែមទៀត” ។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Skysports
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






