អន្តរជាតិ
បាត់សត្វទន្សាយ ដែលខំចិញ្ចឹមរកមិនឃើញ អីមានចុងក្រោយឃើញនៅក្នុងផ្ទះអ្នកជិតខាង បោចរោម ហើយកាប់រៀបដាក់ចានឡើងស្អាត ត្រៀមយកធ្វើម្ហូប
BY Khmernote Media
July 4, 2018
ចិន៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់ឈ្មោះ Liu នៅក្នុងទីក្រុង Chongqing ប្រទេសចិន បានបាត់សត្វចិញ្ចឹមជាសត្វទន្សាយរបស់ខ្លួន ហើយរាយការណ៍ទៅប៉ូលិស ដើម្បីឲ្យមកជួយរក។ ក្រោយពេលប៉ូលិសមកដល់ ក៏បាននាំគ្នារកសព្វកន្លែង ក្រោយមកបានចូលនៅក្នុងផ្ទះស្ត្រីម្នាក់ឈ្មោះ Wu ដែលជាអ្នកជិតខាង ក៏បានប្រទះឃើញស្ត្រីរូបនោះកំពុងតែរៀបចំចំអិនសត្វទន្សាយនោះ។
គួរឲ្យសោកស្តាយទន្សាយនោះត្រូវបានស្ត្រីឈ្មោះ Wu សម្លាប់ទៅហើយ ថែមទាំងបោចរោម និងធ្វើឡើងស្អាតត្រៀមដាក់ចូលឆ្នាំងចំអិនទៀតផង។ ស្ត្រីឈ្មោះ Wu នោះបានឲ្យដឹងថា គាត់ស្មានតែទន្សាយនោះសមាជិកគ្រួសារគាត់ទិញមកធ្វើម្ហូប ទើបយកមកចំអិនតែម្តង។
ចុងក្រោយស្ត្រីឈ្មោះ Wu សុខចិត្តសងប្រាក់ដល់លោក Liu ចំនួន១៨០០យ័ន (ប្រហែល២៧០ដុល្លារ) ដើម្បីជាថ្លៃប៉ះប៉ូវ ដែលបានសម្លាប់ទន្សាយនោះ៕

អត្ថបទ៖ ឌី
ប្រភព៖ shanghai